(ភ្នំពេញ)៖ ក្នុងបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន១ (ផ្លូវ៦០ម៉ែត្រ) មានផ្ទះអាជីវកម្ម ៣ផ្ទះជាប់គ្នា (ផ្ទះលេខ ៧៤-៧៦-៧៨ ផ្លូវ C01) បានសាងសង់រួច ៩០% និងមានការបញ្ចុះតម្លៃរហូតដល់ ១២% ដែលជាការបញ្ចុះតម្លៃយ៉ាងច្រើនមិនមានពីមុនមក ហើយក្រៅតែពីការបញ្ចុះតម្លៃយ៉ាងច្រើននេះ សម្រាប់គោលការណ៍បង់ប្រាក់ក៏កាន់តែងាយស្រួល។
សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬពង្រើកអាជីវកម្មបន្ថែមទៀត ហើយកំពុងស្វែងរកទីតាំងល្អ ពេលនេះយើងខ្ញុំសូមណែនាំផ្ទះអាជីវកម្មទាំង៣ នេះស្ថិតនៅលើផ្លូវសំខាន់របស់គម្រោងគឺផ្លូវ C01 ហើយកែងនឹងផ្លូវ C02 ដែលជាផ្លូវតភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ចូលមកក្នុងគម្រោង ដឹស្តា ដាយមិន១ និងគម្រោង ដឹស្តា ដាយមិន២ ដែលមានអតិថិជនរស់នៅយ៉ាងច្រើនកុះកររួចមកហើយ និងទម្លុះទៅកាន់ផ្លូវជាតិលេខ២ ផងដែរ។
លោកអ្នកក៏អាចកែច្នៃផ្ទះទាំង៣នេះបញ្ចូលគ្នា ដើម្បីឱ្យសមស្របទៅតាមប្រភេទអាជីវកម្មរបស់លោកអ្នកបានដូចជា ហាងកាហ្វេ ហាងលក់សម្លៀកបំពាក់ ហាងលក់ស្បែកជើង ម៉ាត ភោជនីយដ្ឋាន ហាងលក់សម្ភារៈដេគ័រផ្ទះ ហាងលក់សម្ភារៈអគ្គិសនី និងអាជីវកម្មជាច្រើនទៀត។ ប៉ុន្តែលោកអ្នកក៏អាចជ្រើសរើសយកត្រឹមតែ២ ឬ១ ផ្ទះទៅតាមតម្រូវការក៏បាន។
សូមកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ ០១៦/០១៧ ៥៩ ៦៧ ៨៩ ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត នៅក្នុងគម្រោង ដឹស្ដា ដាយមិនផ្ទាល់ ឬមកកាន់ការិយាល័យលក់ផ្ទះផ្សេងទៀត ដែលនៅជិតលោកអ្នកបំផុត៕