(បរទេស)៖ សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World Cup 2025 ធ្លាក់នៅត្រឹមតែ ១១.១៥ដុល្លារតែប៉ុណ្ណោះ វាបង្កក្តីព្រួយបារម្ភជាខ្លាំងសម្រាប់កម្មវិធីក្រោយៗទៀតនៅសហរដ្ឋអាមេរិក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។

តម្លៃសំបុត្រស្ទើរធ្លាក់មកដល់ក្បែរ ៥ដុល្លារ ដូចទៅនឹងការប្រកួតនានាតាំងពីក្នុងវគ្គចែកពូល ៣២ក្រុមមក។

ក្រុមអ្នកជំនាញ FIFA ក៏បានចេញមកពន្យល់ថា ការដែលមានវត្តមានអ្នកចូលរួមដ៏តិចបំផុតនេះដែរ គឺបណ្តាលមកពីទីតាំងរៀបចំ Club World Cup 2025 ទើបតែមានផ្ទុះបាតុកម្ម ក៏ដូចជាការប្រគុំតន្រ្តីខ្លះដែរនៅក្នុងរដ្ឋ Philadephia ដែលញាំងឱ្យប្រកួតខ្លាំងមានអ្នកចូលរួមតិចបំផុតតែ ១៧៧៦នាក់ប៉ុណ្ណោះ។

គួរដឹងផងថា កាលពីជំនួបរវាង Chelsea ទល់និង Flamengo កាលពីលេងក្នុងវគ្គចែកពូលស្ថិតនៅរដ្ឋ Philadephia នេះដែរ គឺមានអ្នកទស្សនាដល់ទៅ ៥៤,០១៩នាក់ឯណោះ នឹងស្ទើរតែពេញកីឡដ្ឋាន Lincoln Financial Field តែម្តង។

គួរបញ្ជាក់ផងថា តម្លៃសំបុត្រសម្រាប់ទស្សនាវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៤ ខែកក្កដាទាបបំផុត ៧៣២ដុល្លារ ក៏ប៉ុន្តែក្រោយមក FIFA សម្រេចទម្លាក់តម្លៃមកនៅត្រឹមតែ ៣៩០ដុល្លារតែប៉ុណ្ណោះ៕