(ភ្នំពេញ)៖ ក្រុមហ៊ុនហង្សមាស បានបោះជំហានចូលទៅក្នុងរបត់ថ្មីមួយទៀតហើយ គឺក្នុងវិស័យហ្វេសិន ដោយបានបង្កើតនូវប្រេនថ្មីមួយដែលមានឈ្មោះថា «FRANANDO» ជាផលិតផលកាបូបប្រណិតសម្រាប់មនុស្សជំនាន់ថ្មី ជាពិសេសសម្រាប់សុភាពនារីទាន់សម័យ។

«FRANANDO» គឺជាម៉ាកផលិតផលកាបូបយ៉ាងប្រណិត ដែលបានសម្រាំងគុណភាព ម៉ូតទាន់សម័យ ពីក្រុមហ៊ុន ហង្សមាស គ្រុប ដែលនឹងត្រៀមបង្ហាញខ្លួនជាផ្លូវការនារាត្រីនេះហើយ។

ការបង្ហាញប្រេនដ៏ពិសេសនេះ គឺបងប្អូនមហាជន និងអ្នកគាំទ្រនឹងបានដឹងច្បាស់ នៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងពិធីសម្ពោធដ៏ពិសេសនៅស្ទូឌីយោហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអន២ (សែនសុខ) ចាប់ពីវេលាម៉ោង ៥ល្ងាចតទៅ៕