(បរទេស)៖ កីឡាករបាល់ទាត់ Thomas Partey កំពុងរងបណ្តឹង ៥ករណីផ្សេងគ្នា ដោយក្នុងនោះដែរមាន ១ករណីទាក់ទងនឹងបទរំលោភសេពសន្ថវៈ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រុមមន្រ្តីប៉ូលីសហព័ន្ធបានរាយការណ៍ថា បណ្តឹងទាំងនោះគឺបានកើតឡើងនៅចន្លោះឆ្នាំ២០២១-២០២២ ទៅលើស្រ្តី ៣រូប ហើយក្នុងនោះមានស្រ្តី ១រូបបានចោទប្រកាន់ ២ករណីផងដែរ។
ទោះជាយ៉ាងមេធាវីរបស់អតីតខ្សែការពារ និងបច្ចុប្បន្នស្ថិតក្នុងក្រុមជម្រើសជាតិហ្គាណា វ័យ ៣២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងស្វាគមន៍រាល់ដំណោះស្រាយ ដើម្បីស្តារកិត្តិយសឡើងវិញ។
បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលីសបានទទួលបណ្តឹងករណីរំលោភដំបូងទៅលើ Partey ដែលទើបចប់កិច្ចសន្យាជាមួយ Arsenal កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីចូលរួមតាំងពីឆ្នាំ២០២០។
កន្លងមក Partey បានចូលលេងជាង ១៣០ប្រកួតក្នុងលីគ Premier League ជាមួយក្រុមរបស់លោក Mikel Arteta ដោយស៊ុតបាន ៩គ្រាប់ផងដែរ និងជាង ៥០ប្រកួតជាមួយជម្រើសជាតិហ្គាណា និងបានលេងស្ទើរគ្រប់ប្រកួតជម្រុះ World Cup 2026 កាលពីអំឡុងខែមីនា ឆ្នាំ២០២៥៕