(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវប៉ះក្រុមនារីអារ៉ាប៊ីសាអូឌីត នាល្ងាចនេះវេលាម៉ោង ៧:០០នាទី ដែលជាការប្រកួតបង្គ្រប់កិច្ចប្រចាំវគ្គជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 ខណៈជំនួបនេះគ្រូបង្វឹក Conor Nestor រំពឹងថា កូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។

តាមរយៈលទ្ធផលការប្រកួត ២លើកកន្លងមកក្រុមនារីកម្ពុជា មានត្រឹម ១ពិន្ទុក្នុងដៃប៉ុណ្ណោះ មិនមានឱកាសឈានទៅវគ្គបន្ត បន្ទាប់ពីលេងស្មើជាមួយក្រុមនារីហុងកុង ១-១ នឹងចាញ់ក្រុមនារីហ្វីលីពីន ៦-០ ខណៈជំនួបចុងក្រោយនេះ លោក Conor Nestor រំពឹងថា កូនក្រុមនឹងព្យាយាមយកឱ្យបាន ៣ពិន្ទុបន្ថែម ដើម្បីធានាឱ្យបាន ៤ពិន្ទុក្នុងពូល G ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវគ្គជម្រុះនេះ ។

ដោយឡែកក្រុមនារីហ្វីលីពីន កំពុងមានភាគរយខ្ពស់ឡើងទៅវគ្គបន្ដ ដ្បិតពួកគេក៏ត្រូវរង់ចាំអ៊ុតការប្រកួតបញ្ចប់ពូល G នេះ ជាមួយនារីហុងកុង នាថ្ងៃសៅរ៍នេះ គ្រាដែលជំនួបកាត់សេចក្ដីនេះ ក្រុមនារីហុងកុង ក៏កំពុងកាន់ ៤ពិន្ទុ ហើយពួកគេក៏ត្រូវការឈ្នះដាច់ខាត ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាមួយហ្វីលីពីន ដែលកំពុងកាន់ ៦ពិន្ទុក្នុងដៃលើសគេនេះ ៕