(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្សិត ឌីជី (ខេមបូឌា) ឯ.ក ត្រូវបានក្រសួងពាណិជ្ជកម្ម ប្រកាសទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើរថយន្ដពាក់ម៉ាក Lynk &CO ។
នេះបើយោងតាមលិខិតលេខ ២០៥៦ ព.ណ.កសប របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។
ក្រុមហ៊ុន ហ្សិត ឌីជី (ខេមបូឌា) ឯ.ក ដែលបានទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ដពាក់ម៉ាក Lynk & CO មានម៉ូដែលចំនួន ៧ គឺ១) Lynk & CoZ20, 2) Lynk & Co 01, 3) Lynk & Co 05 4) Lynk & Co 06 EM-P,5) Lynk & Co 08 EM-P, 6) Lynk & Co 09 EM-P,7) Lynk & Co 09 EM-P។
ព័ត៌មានលម្អិតមាននៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលមានដូចខាងក្រោមនេះ៖