(ភ្នំពេញ​)៖​ បុរីឡេងណាវ៉ាត្រា​ 6A ប្រកាសលក់ដីប្រភេទប្លង់វីឡាទំហំ ៩ម៉ែត្រគុណ ១៧ម៉ែត្រ ក្នុងតម្លៃពិសេស ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់គម្រោងទាំងស្រុង ខណៈដែលបុរីលក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ហើយការដោះស្រាយ និងសាងសង់បញ្ចប់បានសរុបជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន។

 

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានបញ្ជាក់ថា កន្លងទៅបុរីឡេង ណាវ៉ាត្រា នៅ 6A លក់ផ្ទះបានសរុបជាង ៥,០០០ផ្ទះ ក្នុងនោះបុរី បានដោះស្រាយ និងបញ្ចប់សរុបបានជិត ៤,០០០ផ្ទះ ជូនពុកម៉ែបងប្អូន រីឯផ្ទះដែលនៅសល់មួយចំនួនបានឡើងគ្រោងឆ្អឹងស្ទើរទាំងស្រុង នៅផ្នែកខ្លះ គឺកំពុងតែចាក់ដីបង្ហើយចុងក្រោយ។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជូនដំណឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នាថា ដើម្បីប្រមែប្រមូលហិរញ្ញវត្ថុ ឈានទៅកញ្ចប់សំណង់ និងគម្រោងទាំងស្រុង បុរីឡេងណាវ៉ាត្រា6A បានសម្រេចចិត្តលក់ដីនៅក្នុងគម្រោងនេះតែម្ដង ដែលជាប្រភេទដីប្លង់វីឡា គឺក្បាលចំនួន ៩ បណ្តោយ ១៧ម៉ែត្រ ដែលដីនេះកាលពីបើកគម្រោង ៣ឆ្នាំមុន គឺលក់ក្នុងតម្លៃ ៣០,០០០ ទៅ ៣៥,០០០ដុល្លារ។ ប៉ុន្តែពេលនេះ បុរី បើកលក់ត្រឹមតែ ១៨,០០០ដុល្លារប៉ុណ្ណោះ ហើយ ១៨,០០០ដុល្លារនេះ បើសិនពុកម៉ែបងប្អូនមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់ ខាងបុរី នឹងបំបែកបណ្ណរឹងជូនមុន ហើយបុរី នឹងសម្របសម្រួលជាមួយធនាគារឲ្យពុកម៉ែបងប្អូនបង់ត្រឹមមួយខែ ១២៦ដុល្លារ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏គោរពសុំទោសដល់ពុកម៉ែបងប្អូនអតិថិជនចាស់ទាំងអស់ ក្នុងការលក់តម្លៃនេះ មូលហេតុតែមួយគត់គឺប្រមែប្រមូលហិរញ្ញវត្ថុដែលឈានទៅដល់ការបញ្ចប់សំណង់រួចឈានទៅដល់ការបញ្ចប់ដោយសំណងទាំងស្រុងហើយសង្ឃឹមថា ពុកម៉ែបងប្អូននិងយោគយល់និងជួយចែករំលែកព័ត៌មាននេះក្រែងលោមានមិត្តភក្តិបងប្អូន ឬក៏អ្នកណាដែលគាត់ចង់បាន ព្រោះមានតែពុកម៉ែបងប្អូនទេដឹងពីសក្ដានុពលតំបន់នេះ ដឹងពីការទទួលខុសត្រូវបុរីដែលខិតខំដោះស្រាយរហូតមកដល់ពេលនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៃការរៀបចំនូវគម្រោងនេះដូចគ្នា។

អ្នកឧកញ៉ា ក៏សូមលើកទឹកចិត្តចំពោះពុកម៉ែបងប្អូនជាអតិថិជនចាស់ទាំងអស់ដែរថា បើសិនជាមានពុកម៉ែបងប្អូនចង់បាន ខាងបុរីនឹងជូនសគុណក្នុងមួយប្លង់វីឡានេះចំនួន ៥០០ដុល្លារដែរ។

ទំនាក់ទំនងលេខ៖ ក្រុម A1: 017988909 / 0968017103 / 0887865334
Telegram: https://t.me/saleland6a​ ៕