(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីស្លង់ បានជ្រុះចេញពីកម្មវិធី UEFA Women’s European Championship 2025 មុនគេ បន្ទាប់ពីបរាជ័យជាលើកទី២ ប្រចាំពូល A រួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អ៊ីស្លង់ដែលមានដង់ស៊ីតេប្រជាជនសរុបមិនដល់ ១លាននាក់ផងនោះ បានចាញ់ម្ចាស់ផ្ទះស្វីស ២-០ នាយប់មិញនេះ បន្តឈរបាតតារាងដដែលដោយគ្មានពិន្ទុរាប់ ស្របពេលនារីស្វីសរកបាន ៣ពិន្ទុជាលើកដំបូងរបស់ពួកគេ ដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គចាញ់-ធ្លាក់ ៨ក្រុមជាបន្តទៀត។
ទោះជាយ៉ាងណា អ៊ីស្លង់បានបន្តដើរតាមគន្លងចាស់ ៣សម័យកាលជាប់ៗគ្នា ដែលឆ្លងមិនផុតវគ្គសន្សំពិន្ទុតាមពូល នៅកម្មវិធីជើងឯកអឺរ៉ុប ជាមួយនឹងកំណត់ត្រាលេង ៩ប្រកួតនៅកម្មវិធី ៤ឆ្នាំម្តងនេះមិនទាន់ឈ្នះឡើយ ពោលគឺបានត្រឹមស្មើ៣ និងចាញ់ ៦ដង។
ពួកគេត្រូវលេងបង្រ្គប់កិច្ចមុនត្រឡប់ទៅផ្ទះវិញទល់នឹងក្រុមកំពូលតារាងស្រ្តីន័រវេស គ្រាដែលស្វីសជួបហ្វាំងឡង់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕