(ឡុងដ៍): កាំភ្លើងធំ Arsenal ទិញបាន Martin Zubimendi ដែលត្រូវបានគេសំគាល់ថា បញ្ជូនបាល់ល្អដាច់គេនៅអ៊ឺរ៉ុបក្នុងតម្លៃប្រមាណ ៦០លានផោនពីក្លិប Real Sociedad។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ២៦ឆ្នាំរូបនេះ បានចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Emirates ស្ថិតក្នុងទីក្រុង London រយ:ពេល ៥ឆ្នាំ។

Zubimendi បានក្លាយជាសមាជិកថ្មីទី២ ក្នុងក្រុមរបស់លោក Mikel Arteta ក្រោយការមកដល់របស់អ្នកចាំទី Kepa Arrizabalaga ពីក្លិបរួមលីគតោខៀវ Chelsea ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណោះ។

បច្ចុប្បន្ននេះដែរ Arsenal ក៏បានកំពុងចរចាទិញខ្សែប្រយុទ្ធ Viktor Gyokeres ពីក្លិប Sporting Lisbon ក្នុងតម្លៃ ៧០លានផោនទៀតផង៕