(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស និងយុទ្ធសាស្រ្តពង្រីកវិសាលភាពអប់រំរបស់ខ្លួន បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង(ផ្លូវ២០០៤) និងផ្តល់ជូនអាហារូបករណ៍៥០%លើតម្លៃសិក្សា សម្រាប់សិស្ស១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ទន្ទឹមនឹងនេះ វេសឡាញ គ្រុបក៏បានបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ(ផ្លូវ៥៩៨)និងផ្តល់ជូនអាហារូបករណ៍៣០%លើតម្លៃសិក្សា ចំពោះការចុះឈ្មោះចូលរៀនរហូតដល់ចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះសាខាថ្មីទាំង២នេះ មានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនចាប់ពីកម្រិតមត្តេយ្យ ដល់ទី១២ ហើយទទួលចុះឈ្មោះចូលរៀនចាប់ពីកុមារអាយុ២ឆ្នាំកន្លះឡើងទៅ។
សាលារៀនទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ សូមទំនាក់ទំនងសាខាឫស្សីកែវតាមរយៈលេខទូស័ព្ទ015 337 123 ឬតេឡេក្រាម (https://t.me/Customerservice_WLS_RSK)https://t.me/Customerservice_WLS_RSK ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា ឬចុចទីតាំង https://shorturl.at/OPHzm (https://shorturl.at/OPHzm?fbclid=IwZXh0bgNhZW0CMTAAYnJpZBExNUpOVUJscXhRdjRsWHhXQwEeb-4p01R2sYnyE5VI2Po1vOSK7bDgSG4umJpBiwPp3lkCR-lTrwnuBp0Dq4w_aem_R7w9p1PDBFXxmQXGX756xQ%20%5Ct%20_blank)។ (https://shorturl.at/OPHzm?fbclid=IwZXh0bgNhZW0CMTAAYnJpZBExNUpOVUJscXhRdjRsWHhXQwEeb-4p01R2sYnyE5VI2Po1vOSK7bDgSG4umJpBiwPp3lkCR-lTrwnuBp0Dq4w_aem_R7w9p1PDBFXxmQXGX756xQ%20%5Ct%20_blank) | រីឯសាខាពោធិ៍ចិនតុងលេខទូស័ព្ទ 015 953 123 ឬតេឡេក្រាម (https://t.me/Customerservice_WLS_PCT2004)https://t.me/Customerservice_WLS_PCT2004 ស្ថិតនៅបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ ឬចុច https://shorturl.at/QAe8S ។
គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមានរួមទាំង៖ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ។
ទន្ទឹមនឹងនេះដែរ សាលារៀនបញ្ចូលកម្មវិធីកីឡានិងសិល្បៈ សេវាប្រឹក្សាយោបល់សិក្សានិងសុខភាពផ្លូវចិត្ត សិក្ខាសាលាអប់រំ និងការតម្រង់ទិសអាជីពការងារសម្រាប់សិស្ស ការផ្លាស់ប្តូរបទពិសោធសិក្សាក្រៅប្រទេស និងអាហារូបករណ៍សិក្សាក្នុងនិងក្រៅប្រទេសជាច្រើន។
លើសពីនេះ ដើម្បីជួយបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៤, E-school សម្រាប់សិស្សថ្នាក់ទី៩ ដល់ទី១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២។
សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបាត់ដំបង និងមានសិស្សសរុប ១៥ ០០០ នាក់។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង៕