(កោះកុង)៖ អស់រយៈពេល៦ឆ្នាំហើយ ដែលលោកទួន ថុន បានក្លាយជាភ្នាក់ងារធនាគារវីង នៅភូមិ​៤ សង្កាត់ដងទង់ ក្រុង​ខេមរាភូមិន្ទ ​ខេត្តកោះកុង បន្ទាប់ពីមើលឃើញពីឱកាសនៃការរកប្រាក់ចំណូលបន្ថែម និង​ការចូលរួមចំណែកផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋនៅតាមជនបទ។

មុននឹងក្លាយជាភ្នាក់ងារវីង លោកក៏ជាអតិថិជន ដែលប្រើប្រាស់សេវាកម្មវីងពីមុនមកផងដែរ​។ ដោយសារកេរ្តិ៍ឈ្មោះល្បីល្បាញ និងការផ្តល់សេវាប្រកបដោយទំនុកចិត្ត លឿន រហ័ស និងមានភាពងាយស្រួល ទើបជំរុញឱ្យចង់ក្លាយជាភ្នាក់ងារវីង ដោយបានចាប់ផ្តើមកាលពីឆ្នាំ២០១៩។

​​រយៈពេល៦ឆ្នាំនៃការធ្វើជាភ្នាក់ងារវីង លោក ទួន ថុន​ ​ហាក់មោទនភាពដែលក្លាយជាចំណែកមួយនៃការផ្តល់សេវាហិរញ្ញវត្ថុនៅតំបន់ជនបទ​ ដោយផ្តល់សេវាកម្មជូនភ្ញៀវ​ ដូចជា វេរលុយ ដាក់លុយ ដកលុយ បញ្ចូលកាតទូរស័ព្ទ បង់វិក្កយបត្រ បើកគណនីវីង ​និងបង់កម្ចីជាមួយដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ​ ​ហើយតាមរយៈបទពិសោធនៃការធ្វើជាភ្នាក់ក្នុងរយៈពេល៦ឆ្នាំនេះ លោកក៏ចេះពីជំនាញពីការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ ដែលផ្នែកមួយជំរុញឱ្យគ្រួសារកាន់តែរីកចម្រើន។​

មានស្រុកកំណើតនៅខេត្តតាកែវ លោក ទួន ថុន បានផ្លាស់ប្តូរទីលំនៅ មកខេត្តកោះកុងកាលពីឆ្នាំ២០១០។ បច្ចុប្បន្ននេះលោក មានកូន៤នាក់ ក្នុងបន្ទុក។ ​​ដោយសារ​ស្រលាញ់ពេញចិត្ត វិស័យវិស័យធនាគារ ពេលអនាគត លោកក៏ចង់ឱ្យកូនៗរបស់លោករៀនជំនាញ និងបម្រើការងារក្នុងវិស័យធនាគារផងដែរ។

បច្ចុប្បន្ននេះ ធនាគារវីង មានភ្នាក់ងារ​ជាង ១ ២០០០ទីតាំងទូទាំងប្រទេស ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

​សូមទស្សនាបទយកការណ៍ខាងក្រោមដូចតទៅ៖​