(បរទេស)៖ ខ្សែបម្រើចាស់វស្សា Luka Modric នឹងផ្លាស់ទៅលេងនៅក្របខណ្ឌ Serie A របស់អ៉ីតាលី ក្នុងក្លិប AC Milan វិញ នៅពេលបញ្ចប់កម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកជាមួយ Real Madrid។ នេះបើតាមការឱ្យដឹងពីលោក Massiliano Allegri អ្នកចាត់ការទូទៅ AC។

ប្រធានក្រុមជម្រើសជាតិក្រឡាអុកក្រូអាត វ័យ ៣៩ឆ្នាំរូបនេះ រកបាន ២គ្រាប់ និងបញ្ជូនបាន ៦គ្រាប់ផងដែរក្នុងលីគ La Liga របស់អេស្ប៉ាញនារដូវកាលមុនជាមួយ Real Madrid។

នៅចាំបានថា Modric បានប្រកាសពីការចាកចេញពីទឹកដី Santiago Bernebeu កាលពីខែឧសភា ឆ្នាំ២០២៥ ដែលរូបលោកនឹងបញ្ចបរយ់ពេល ១៣ឆ្នាំលេងជាមួយអធិរាជស Real Madrid ជាទីដែលរូបលោកដណ្តើមបានពានធំឯកត្តជន Ballon d’Or កាលឆ្នាំ២០១៨ កន្លងទៅ និងពានផ្សេងៗជាក្រុមរហូតដល់ទៅ ២៨ពាន ដោយក្នុងនោះដែរមាន UEFA Champions League ៦លើក និង La Liga ៤លើក ក្រោយចាកចេញពី Tottenham Hotspur កាលឆ្នាំ២០១២។

Modric មានបំណងបង្ហាញខ្លួនចុងក្រោយជាមួយក្រូអាតនៅ World Cup ឆ្នាំក្រោយ ដ្បិតកំពុងស្វែងរកជម្រើសលេងឈានដល់ចំណុចកំពូលម្តងទៀត ដើម្បីបង្ហាញក្នុងកម្មវិធីធំនៅអាមេរិក មិចស៊ិក និងកាណាដាលើកចុងក្រោយ៕