(ភ្នំពេញ)៖ សប្តាហ៍នេះ! កីឡាករថ្នាលគុនខ្មែរ វី-អាកទីវ បានត្រៀមខ្លួនរួចរាល់ហើយ ចិញ្ចឹមចិត្តសង្កត់ធ្មេញ ខ្លាំងប៉ះខ្លាំង កក្រើកសង្វៀន វី-អាកទីវ អារាមគុនខ្មែរ លើកនេះថ្នាលគុនខ្មែរប្រភេទ ២៥គីឡូក្រាម និង៤៨គីឡូក្រាម និងប៉ះគ្នាក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វី-អាកទីវ អារាមគុនខ្មែរ គឺថាពេញចិត្តតែម្តង សម្រាប់អ្នកគាំទ្រនៅលើទឹកដីអច្ឆរិយៈ ស្ថិតនៅទីតាំងអារាម វត្តឈូកត្រសាលរស្មីមានជ័យ ខេត្តសៀមរាប។
កីឡាករថ្នាល វី-អាកទីវ ទាំង១៨នាក់ បានត្រៀមខ្លួន ត្រៀមកាយរួចរាល់ហើយ នឹងមិនធ្វើឱ្យអ្នកគាំទ្រទស្សនាហើយខកចិត្តនោះឡើយ ហើយកីឡាករថ្នាលនីមួយៗ ក៏ចង់ដឹងពីសមសភាពគូប្រកួតរបស់ខ្លួនផងដែរ។ ម្នាក់ៗសុទ្ធសឹងតែមានបទពិសោធ ប៉ុន្តែអ្នកគាំទ្រក៏មិនដឹងថាកីឡាករថ្នាលរូបណា ជាម្ចាស់ខ្សែក្រវ៉ាត់ វី-អាកទីវ អារាមគុនខ្មែរដូចគ្នា យើងមានតែរង់ចាំទស្សនាការប្រកួតនេះទាំងអស់គ្នា។
ចូលរួមទស្សនាឱ្យបានច្រើនកុះករ គាំទ្រដល់ថ្នាលគុនខ្មែរ ជួបគ្នាថ្ងៃទី៨-០៩ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង ៦ល្ងាចតទៅ នៅបរិវេណ វត្តឈូកត្រសាលរស្មីមានជ័យ ភូមិបុស្ស ឃុំខ្នាពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប ផ្សាយផ្ទាល់តាមរយៈផេកផ្លូវការ Krud Kun Khmer, KSF Kun Khmer Super Fight. គាំទ្រថ្នាលគុនខ្មែរ គាំទ្រ វី-អាកទីវ៕