(បរទេស)៖ រថយន្តក្រុងដែលដឹកក្រុមបាល់ទាត់ស្រ្តីវ៉េល ឆ្ពោះទៅកាន់ទីលានហ្វឹកហាត់ ដើម្បីលេងពានជើងឯកអឺរ៉ុប Women’s Euro 2025 បានរអិលធ្លាក់ផ្លូវផ្លូវ។ នេះបើយោងតាមការចេញផ្សាយ BBC។
ភ្លាមៗនោះដែរ សហព័ន្ធបាល់ទាត់វ៉េល (FAW) បានបញ្ជាក់ថា ពុំមានកីឡាការិនីណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ នៅពេលឡានពេទ្យបានបញ្ជូនកីឡាករមួយចំនួនទៅព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។
បើយោងទៅតាមលោកស្រី Rhian Wilkinson គ្រូបង្វឹកជម្រើសជាតិស្រ្តីវ៉េលបានថ្លែងថា ការធ្វើដំណើរទៅទីលានហ្វឹកហាត់ St Gallen ក្នុងប្រទេសស្វីសនោះ ត្រូវចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះពីកន្លែងស្នាក់នៅរបស់ពួកគេ ដើម្បីត្រៀមប្រកួតទល់នឹងស្រ្តីមាន់គកបារាំង។
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះដែរ ទាំងគ្រូបង្វឹក Wilkinson និងប្រធានក្រុម Angharad James ពុំមានវត្តមានក្នុងឡានក្រុងនោះទេ ដោយជាប់ធ្វើសន្និសីទសារព័ត៌មាន ដើម្បីត្រៀមប្រកួតសន្សំពិន្ទុពូល D នៅរាត្រីថ្ងៃពុធនេះ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសស្វីសបានបញ្ជាក់ថា មានមនុស្សតែ ១នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕