(ភ្នុំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា ចំនួន១៨រូប និងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ 𝗦𝗘𝗔 𝗝𝘂-𝗝𝗶𝘁𝘀𝘂 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
បើតាមរយ:លោក Jasper Pass បានប្រាប់បណ្តាញ Fresh News Plus នាថ្ងៃចេញដំណើរនេះបានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍នេះផងដែរ គឺមានការចូលរួមពីអត្តពលិកជាង 400នាក់មកពីទូទាំងអាស៊ីអាគ្នេយ៍ ការប្រកួតនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រកួតដែលមានឧបសគ្គច្រើន ជាមួយការប្រជែងខ្ពស់ដើម្បីឈានដល់ការដណ្តើមមេដាយជូនជាតិ និងមានកិត្យានុភាពបំផុតប្រចាំឆ្នាំ។
សូមបង្ហាញការគាំទ្រ និងកម្លាំងចិត្តជូនកីឡាករតំណាងឱ្យប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ ៕