(ភ្នំពេញ)៖ ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើន កំពុងបន្តជួបបញ្ហានៃការរំខានអំពីខ្សែសង្វាក់ផ្គត់ផ្គង់ការនាំចូលរថយន្ត ដោយមានការពន្យារពេលដឹកជញ្ជូន​ និងការដឹកជញ្ជូនមិនមានស្ថេរភាពក្នុងអំឡុងពេលបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង បានធ្វើឱ្យក្រុមហ៊ុន MG កំពុងលេចធ្លោយ៉ាងខ្លាំងក្នុងការប្រគល់រថយន្ត ជូនអតិថិជនរបស់ខ្លួនយ៉ាងមមាញឹក។ ក្នុងទីផ្សារថយន្តថ្មីនៅប្រទេសកម្ពុជា ក្រុមហ៊ុន MG បានរក្សាប្រតិបត្តិការលក់ចេញរថយន្តថ្មីយ៉ាងរលូន និងបន្តភាពរីកចម្រើនរបស់ខ្លួន ដោយសារគុណសម្បត្តិនៃយុទ្ធសាស្រ្តដ៏រឹងមាំ នៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តដែលមានស្ថេរភាព និងឯករាជ្យភាព។

ផ្ទុយពីក្រុមហ៊ុនរថយន្តផ្សេងៗមួយចំនួន ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលរថយន្តឆ្លងកាត់ តាមរយៈប្រទេសជិតខាង ឬត្រូវបានរងផលប៉ះពាល់លើបញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែន ហើយពួកគេប្រឈមមុខនឹងការពន្យាពេលវេលាក្នុងការនាំចូល និងកាលវិភាគមិនច្បាស់លាស់ ក្នុងការដឹកជញ្ជូនដែលមិនអាចកំណត់ទុកជាមុនបាននោះទេ ខណៈដែលក្រុមហ៊ុន MG បានរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ការនាំចូលរថយន្តរបស់ខ្លួនឱ្យដំណើរការបានយ៉ាងពេញលេញ និងប្រគល់រថយន្តជូនអតិថិជនបានឆាប់រហ័សទាន់ពេលវេលា។ ក្រុមហ៊ុន MG ក៏បានកំណត់គោលដៅយ៉ាងច្បាស់លាស់សម្រាប់ទីផ្សារកម្ពុជា ដោយមិនអាស្រ័យលើផ្លូវផ្គត់ផ្គង់ពីប្រភពតែមួយនោះទេ ប៉ុន្តែជំនួសមកវិញ ពួកគេត្រូវបានកំណត់និងគាំទ្រយ៉ាងល្អ ក្នុងការនាំចូលដោយផ្ទាល់ពីរោចក្រផ្គត់ផ្គង់ជាសកលរបស់ MG (MG Global) ដែលធានានូវគុណភាពខ្ពស់តាមស្តង់ដារ និងស្ថេរភាពនៃការនាំចូលបានយ៉ាងគ្រប់គ្រាន់ទាំងរថយន្តថ្មី និងគ្រឿងបន្លាស់។

បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត គឺមិនមានការរំខានដល់ MG នោះទេ នេះជាការបង្ហាញពីភាពហ្មត់ចត់អំពីការដឹកជញ្ជូនប្រចាំខែ យ៉ាងជាប់លាប់របស់ MG និងបន្តកើនឡើងនៃចំនួនលក់ចេញ ជូនអតិថិជនរបស់ខ្លួនជាលំដាប់។ ប្រភេទរថយន្តចាប់ពី SUV ខ្នាតតូចម៉ូឌែល MG ZS រហូតដល់រថយន្ត SUV 7-កៅអីគឺ MG RX9 និងរថយន្តបែបស្ព័រ MG 7 និង MG GT នៅតែបន្តទទួលបានការគាំទ្រពីសំណាក់អតិថិជនរបស់ពួកគេ ដោយអាចទិញភ្លាមបានភ្លាមមិនចាំបាច់រង់ចាំយូរនោះទេ។ លើសពីនេះក្រុមហ៊ុនMG ក៏កំពុងផ្តល់ជូននូវប្រម៉ូសិនដ៏ធំសំបើម គឺផ្តល់ជូនទូរស័ព្ទដៃ iPhone 16 ដោយឥតគិតថ្លៃ និងថែមកាតសាំងសម្រាប់អតិថិជនដែលកក់ទិញរថយន្ត MG GT និង MG RX8 ក្នុងខែកក្កដានេះផងដែរ។

បទពិសោធន៍នៃការលក់ចេញប្រកបដោយភាពរលូនរបស់ MG នេះ មិនត្រឹមតែបង្កើនការពេញចិត្តដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ផងដែរ ព្រោះថាអតិថិជន MG ដឹងថាពួកគេបានកំពុងជ្រើសរើសម៉ាកយីហោរថយន្តថ្មីដ៏ត្រឹមត្រូវ ដែលផ្តល់នូវការសន្យាទៀតទាត់ពេលវេលា និងផ្តល់ជូននូវផលិតផលដែលមានគុណភាពស្តង់ដារកម្រិតខ្ពស់ អមជាមួយនឹងការផ្គត់ផ្គង់នាំចូលរថយន្ត ដោយផ្ទាល់ពីរោងចក្រធំរបស់ MG ។

លក្ខណៈពិសេសមួយទៀត ដែលបង្ហាញពីដំណើរការដ៏ល្អរបស់ MG នោះគឺការពង្រីកជាបន្តបន្ទាប់នូវអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទារថយន្តរបស់ខ្លួនជាបន្តបន្ទាប់ នៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងទីតាំងថ្មីដែលបើកដំណើរនៅក្នុងខេត្តសំខាន់ៗ ដូចជាការផ្លាស់ប្តូរទីតាំងថ្មីនៃអគារតាំងបង្ហាញរថយន្ត MG សាខាខេត្តសៀមរាប និងការបើកដំណើរការមជ្ឈមណ្ឌលសេវាកម្ម ថែទាំរថយន្តសាខាផ្លូវ៥០ម៉ែត្ររបស់ក្រុមហ៊ុន MG គឺកំពុងធានាជូនអតិថិជនអំពីភាពងាយស្រួល ក្នុងការចូលមកបើកបរសាកល្បង ឬ មកជាវរថយន្តនៅអគារតាំងបង្ហាញរថយន្តដ៏ធំទូលាយ មានផាសុកភាពខ្ពស់ ដែលបំពាក់ដោយគ្រឿងបរិក្ខារដ៏ទាន់សម័យ ប្រកបដោយភាពស៊ីវិល័យ ការផ្តល់ជូនការគាំទ្រក្រោយពេលលក់ដែលអាចទុកចិត្តបានខ្ពស់ និងការផ្តល់ជូនសេវាកម្មថែទាំប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវតាមស្តង់ដារកំណត់។ កំណើននៃការពង្រីកសាខាជាបន្តបន្ទាប់របស់ MG នេះ គឺត្រូវបានជំរុញតាមរយៈការកើនឡើង នៃតម្រូវការរបស់អតិថិជន ដែលមិនមែនគ្រាន់លក់ចេញធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារប្រតិបត្តិការដែលមានការសម្របសម្រួលយ៉ាងល្អ ក្នុងការធានាថារថយន្តថ្មី គ្រឿងបន្លាស់ និងគ្រឿងបរិក្ខារផ្នែកសេវាកម្មផ្គត់ផ្គង់បានគ្រប់គ្រាន់ សម្រាប់អតិថិជនរបស់ខ្លួន។

សរុបមក ភាពជោគជ័យដែលកំពុងបន្តរីកចម្រើនជាលំដាប់របស់ក្រុមហ៊ុន MG នៅក្នុងប្រទេសកម្ពុជា គឺមិនមែនគ្រាន់តែផ្តល់ជូនរថយន្តថ្មីទាន់សម័យ និងមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាជាភាពវៃឆ្លាតរបស់ MG ក្នុងការផលិតរថយន្តដែលមានគុណភាព មានស្ថេរភាព និងការគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តបានយ៉ាងត្រឹមត្រូវ ដែលមិនត្រឹមតែផ្តល់ជូនលឿនទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពបត់បែនបានល្អ និងមានឯករាជ្យភាពផងដែរ។ ខណៈដែលក្រុមហ៊ុនផ្សេងៗទៀតមួយចំនួន កំពុងប្រឈមមុខនឹងការពន្យារពេលនៃការនាំចូលរថយន្ត ប៉ុន្តែ MG កំពុងបន្តភាពរីកចម្រើនឆ្ពោះទៅមុខប្រកបដោយទំនុកចិត្តខ្ពស់ និងការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួន៕