(ភ្នំពេញ)៖ ក្រុមហ៊ុន SAMSUNG គ្រាន់តែប្រកាសបង្ហាញរូបរាងស៊េរីថ្មីនៅទីក្រុងញ៉ូវយ៉ក កាលពីម្សិលមិញភ្លាម Galaxy Z Fold 7 | Z Flip 7 បានឆក់យកចំណាប់អារម្មណ៍ខ្លាំង ពីអតិថិជនដែលគាំទ្រជុំវិញពិភពលោក។ មិនទាន់បានមួយថ្ងៃផង ត្រកូល Galaxy Z Fold 7 | Z Flip 7 បានមកដល់កៀកដៃអតិថិជនកម្ពុជាបាត់ទៅហើយ។

ជាក្រុមហ៊ុនធំលំដាប់ពិភពលោក ជំនាញលើការបំពាក់បច្ចេកវិទ្យាចុងក្រោយបង្អស់ លើផលិតផលអេឡិចត្រូនិច ក្រុមហ៊ុន SAMSUNG បានបន្ថែមបទពិសោធន៍ថ្មីប្លែកទៅលើ Galaxy Z Fold 7 | Z Flip 7 រួមជាមួយរូបរាងថ្មីស៊ីវិល័យជាងមុន ក៏ដូចជាមុខងារ AI ជំនាន់ចុងក្រោយ ស័ក្តិសមជាមួយមនុស្សសម័យថ្មី ដែលតម្រូវការចាំបាច់លើការប្រើប្រាស់បច្ចេកវិទ្យា ទំនើបចុងក្រោយក្នុងបំពេញការងារ ប្រតិបត្តិការជំនួញ ឬអាជីវកម្មធំៗ ក៏ដូចជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

សម្រាប់ Galaxy Z Fold 7 មានរូបរាងស្តើងជាងមុន ដោយកម្រាស់ពេលបើកត្រឹមតែ 4.2mm និង 8.9mm នៅពេលបត់ មានលក្ខណៈស្រាលជាងមុន ទំហំអេក្រង់ធំជាងមុនដែលអាចប្រើប្រាស់៣ កម្មវិធីក្នុងពេលតែមួយ។ សម្រាប់ Galaxy Z Flip 7 មាន Cover Screen លាតពេញជាងមុន កម្រាស់ស្តើង ស្រាលជាងមុនត្រឹមតែ 188g មានមុខងារ Flex Cam អាចបង្កើត Filter ស្អាតៗលើ Cover Screen បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ Galaxy Z Fold 7 | Z Flip 7 សុទ្ធតែមានប្រព័ន្ធដំណើរការខ្លាំង ដំណើរការដោយ OneUI 8 អាច Upgrade រហូតដល់៧ ជំនាន់ ការពារការជ្រាបទឹក និងធូលីកម្រិតខ្ពស់ និងមានកម្លាំងថ្មធំ 4,400mAh ប្រើប្រាស់បានកាន់តែយូរ។

កាន់តែពិសេសនោះ រាល់ការកម្ម៉ង់ Galaxy Z Fold 7 ឬ Galaxy Z Flip 7 ចាប់ពីថ្ងៃទី ១០ រហូតដល់ ៣១ កក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន SAMSUNG នឹងធ្វើការថែមជូនកាដូពិសេសដូចជា៖
សម្រាប់ការ Pre-Order Galaxy Z Fold 7 អតិថិជននឹងទទួលបាន
* Galaxy Buds 3 Pro
* ស្រោមទូរស័ព្ទថ្លា
* ក្បាលសាកថ្ម Original Travel Adapter 25 W
* ការបញ្ចុះតម្លៃ ១០០ដុល្លារ
* ការធានារយៈពេល ២ឆ្នាំពេញ និង ការធានាលើអេក្រង់រយៈពេល ១ឆ្នាំ រួមទាំងស៊ីម Cellcard លេខពិសេស១

សម្រាប់ការ Pre-Order Galaxy Z Flip 7 អតិថិជននឹងទទួលបាន
* Galaxy Buds 3
* ស្រោមទូរស័ព្ទថ្លា
* ក្បាលសាកថ្ម Original Travel Adapter 25 W
* ការបញ្ចុះតម្លៃ ១០០ដុល្លារ
* ការធានារយៈពេល ២ឆ្នាំពេញ និងការធានាលើអេក្រង់រយៈពេល ១ឆ្នាំ រួមទាំងស៊ីម Cellcard លេខពិសេស១

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកផ្ទាល់នៅតាមហាងទំនើប SAMSUNG ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ជាន់ផ្ទាល់ដី ឬ តាមរយៈផេកផ្លូវការរបស់ SAMSUNG CAMBODIA៕