(ភ្នំពេញ)៖ ទើបតែសហការជាមួយក្រសួងមហាផ្ទៃ នាំកីឡាករកម្ពុជាសរុប ៥២នាក់ ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យនៅទឹកដីសហរដ្ឋអាមេរិក ឈ្នះមេដាយលើឆាកអន្តរជាតិយ៉ាងគគ្រឹកគគ្រេង, ពេលនេះវើក ដែលជាផលិតផលខ្មែរ ១០០% បន្តឧបត្ថម្ភគាំទ្រ បញ្ជូនក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «SEA V. LEAGUE» រដូវកាលទី៥ នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីថែមទៀត។

ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រស្តង់ដាលំដាប់ពិភពលោក នៅក្នុងស្រុកផ្ទាល់ តែងចេញមុខជួយជ្រោមជ្រែងស្ទើរគ្រប់វិស័យ ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុង ក្នុងដំណើរឆ្ពោះទៅដណ្តើមពានរង្វាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE» ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតតទល់ជាមួយក្រុមបាល់ទះជើងខ្លាំង ក្នុងតំបន់មកពីប្រទេសវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ «SEA V. LEAGUE រដូវកាលទី៥» នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ហើយនឹងមានការផ្សាយបន្តផ្ទាល់ នៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាផេកផ្លូវការរបស់វើកផងដែរ។

ខ្មែរគាំទ្រខ្មែរ! គាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដូចគាំទ្រកីឡាបាល់ទះកម្ពុជា! វើក ជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ!៕