(ភ្នំពេញ)៖ ក្នុងឱកាសអបអរការចូលបញ្ជីទីផ្សារមូលបត្រ នៅហុងកុង របស់Jetour Auto នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនរថយន្តប្រណីតនេះ បានផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា តាមរយៈ Jetour Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន KNN Cambodia ។

ការផ្តល់ជូនពិសេសនេះ ទៅលើប្រភេទរថយន្តរួមមាន៖

- រថយន្តគ្រួសារខ្នាតមធ្យម Jetour X50 តម្លៃត្រឹមតែ ២១ ៩០០ដុល្លារ
- រថយន្តគ្រួសារខ្នាតធំ Jetour Dashing ECO ត្រឹមតែ ២៦ ៥០០ដុល្លារ
-រថយន្តគ្រួសារខ្នាតធំប្រណីត ៧កៅអី Jetour X70 Plus តម្លៃត្រឹមតែ ៣៤ ៩០០ដុល្លារ

លោក អ៊ឹង មុយហ្គេច ប្រធាននាយកប្រតិបត្តិនៃអាជីវកម្មផ្នែករថយន្ត របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានប្រកាសជាផ្លូវការនូវតម្លៃពិសេសខាងលើនេះក្នុងបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការចុះបញ្ជី IPO ឬបោះផ្សាយមូលបត្រនេះ Jetour Auto រំពឹងនឹងទទួលបានទំហំវិនិយោគ ប្រមាណ១.៥ពាន់លានដុល្លារអាមេរិក ទាំងនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលលោកចំពោះគុណភាពខ្ពស់របស់រថយន្ត JETOUR ជាពិសេសនៅក្នុងបណ្តាប្រទេសប៉ែកអារ៉ាប់»

គ្រប់ម៉ូដែលទាំងអស់គឺមានការធានាទាំងស្រុងយ៉ាងត្រឹមត្រូវ តាមស្តង់ដារជាក់លាក់ពីរោងចក្ររបស់ JETOUR រយៈពេល ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ។

សូមបញ្ជាក់ថា Jetour Cambodia គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសិទ្ធិផ្តាច់មុខក្នុងការលក់ចែកចាយរថយន្ត និងគ្រឿងបន្លាស់សុទ្ធរបស់ JETOUR នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្គាល់សិទ្ធនាំចូល និងចែកចាយដោយ ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា និងប្រទេសចិន៕