(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការនូវ ប័ណ្ណនិម្មិត VISA ជាប័ណ្ណឥណពន្ធឌីជីថល ដែលអតិថិជនអាចបង្កើតបានភ្លាមៗតាមកម្មវិធី KB PRASAC Mobile នៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៥។ ប័ណ្ណនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់សម្រាប់ការទូទាត់ទំនិញ និងសេវាតាមអនឡាញ ដែលនាំមកនូវកម្រិតនៃភាពបត់បែនថ្មី ដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ។

ប័ណ្ណនិម្មិតមានលក្ខណៈជារូបភាពលើអេក្រង់ទូរស័ព្ទ ដែលមិនអាចកាន់ ឬប៉ះបាន ប៉ុន្តែមានលក្ខណៈសម្បត្តិដូចកាត VISA ផ្លាស្ទិកដែរ។ ប័ណ្ណនិម្មិត អាចប្រើប្រាស់បាននៅលើវេបសាយ ឬផ្លែតហ្វមដែលទទួលយកកាត VISA។ អតិថិជនប្រើប្រាស់ KB PRASAC Mobile អាចបង្កើតប័ណ្ណនិម្មិតបានរហូតដល់ ៥ប័ណ្ណ ដែលប័ណ្ណទាំងអស់ត្រូវបានភ្ជាប់ទៅគណនីប្រាក់ដុល្លារ និងអាចកំណត់ទំហំ និងចំនួនដងនៃការចំណាយប្រចាំថ្ងៃ បាននៅក្នុងកម្មវិធី KB PRASAC Mobile។

ប័ណ្ណនិម្មិតនេះផ្ដល់ជូនអតិថិជន ដោយមិនគិតកម្រៃសេវាលើការបង្កើត និងសេវាប្រចាំឆ្នាំ និង​មុខងារ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ពេញ​លេញ។ លោកអ្នកអាចពិនិត្យតាមដានរាល់ប្រតិបត្តិការបានភ្លាមៗ បង្ខាំង ឬ ដោះបង្ខាំងប័ណ្ណ តាមតម្រូវការ និងកែប្រែទំហំកំណត់ប័ណ្ណបានគ្រប់ពេល។ មិនថាលោកអ្នកទិញទំនិញ និងសេវាតាមអនឡាញ គ្រប់គ្រងការជាវសេវា ឬស្វែងរកសុវត្ថិភាពបន្ថែមនៃការបង់ប្រាក់នោះទេ ប័ណ្ណនិម្មិតនេះផ្តល់ឱ្យអ្នក នូវការគ្រប់គ្រងប្រតិបត្តិការទាំងនេះ ដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។

ដើម្បីបង្កើតប័ណ្ណនិម្មិត លោកអ្នកគ្រាន់តែចូលទៅក្នុងអេប KB PRASAC Mobile ចុចលើមុខងារ ប័ណ្ណ និងធ្វើតាមជំហានងាយៗ លោកអ្នកនឹងអាចបង្កើត និងប្រើប័ណ្ណនិម្មិតបានភ្លាមៗ។

មិនទាន់មានគណនី ខេប៊ីប្រាសាក់? ទាញយកកម្មវិធី KB PRASAC Mobile ពី App Store ឬ Play Store ឥឡូវនេះ រួចបើកគណនីឌីជីថល ដោយគ្រាន់តែមានលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៕