(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ ដែលជាសាលាចំណេះដឹងទូទៅបង្រៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ធម្យមសិក្សាទុតិយភូមិ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកសម្ពោធសាខាថ្មីមួយទៀត ដែលជាសាខាទី៣ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

សាលាញូវហ្គេតវ៉េអន្តរជាតិ សាខាទី៣ មានទីតាំងស្ថិតនៅផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្ថិតនៅទល់មុខវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

អ្នកឧកញ៉ា បណ្ឌិត ប៊ុន ណារី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា នៃសាលាញូវហ្គេតវ៉េអន្តរជាតិ មានប្រសាសន៍ថា ការពង្រីកសាខាសាលាញូវហ្គេតវ៉េអន្តរជាតិបន្ថែមទៀតនេះ បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់មាតាបីតាអាណាព្យាបាលសិស្សទៅគុណភាពនៃការបង្រៀន និងកម្មវិធីសិក្សារបស់សាលាញូវហ្គេតវ៉េអន្តរជាតិ ដែលផ្តោតទៅលើការសិក្សាបីភាសាក្នុងពេលតែមួយ រួមមាន ភាសាខ្មែរ ចិន និងអង់គ្លេស ដែលធ្វើឱ្យសិស្សមានចំណេះដឹងកាន់តែទូលំទូលាយ ក្លាយជាទំពាំងដ៏ល្អជួយអភិវឌ្ឍន៍ជាតិ។

សូមជម្រាបថា គិតមកទល់បច្ចុប្បន្ននេះ សាលាញូវហ្គេតវ៉េអន្តរជាតិ មានបីសាខា រួមមានសាខាទី១ ស្ថិតនៅជិត ផ្សារដេប៉ូសង្កាត់វាលវង់ ខណ្ឌ៧មករា សាខាទី២ ស្ថិតនៅជិតផ្សារឈូកមាសខណ្ឌសែនសុខ និង សាខាទី៣ស្ថិតនៅផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្ថិតនៅទល់មុខវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៧១៧ ៨៧៩ ឬ Facebook Messenger «New Gateway International School»៕