(ម៉ៃអាម៉ី)៖ ខ្សែប្រយុទ្ធជើងចាស់ Lionel Messi បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេនៅ Major League Soccer របស់សហរដ្ឋអាមេរិក ដែលរកបានច្រើនគ្រាប់ជាប់ៗគ្នា ក្នុងចំណោម ៤ប្រកួតចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ម្ចាស់អាវលេខ១០ រូបនេះរកបាន ២គ្រាប់ផងដែរ ក្នុងជ័យជម្នះរបស់ Inter Miami CF ទៅលើម្ចាស់ផ្ទះ New England Revolution ដោយលទ្ធផល ២-១ ជើងទី១ នៃក្របខណ្ឌលីគកំពូល MLS 2025-26។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរកបាន ២គ្រាប់តែម្តងត្រឹមវគ្គទី១ និងជាការរកបាន ២គ្រាប់ក្នុងចំណោម ៤ប្រកួតជាប់ៗគ្នាទៀតផង សរុបកើនដល់ ១៤គ្រាប់ ក្នុងចំណោម ១៥ប្រកួតនៅ MLS នារដូវកាលថ្មី។

គិតមកទល់ពេលនេះ តារា World Cup 2022 និងអតីតម្ចាស់ពានបាល់មាស Ballon d’Or ៨សម័យ Messi បានរួមចំណែករកបាន ៥៨គ្រាប់សរុបជាប្រវត្តិសាស្រ្តជាមួយ Miami និងបានកំពុងកាន់កាប់កំណត់ត្រាពាក់ព័ន្ធនឹងការរកបានច្រើនគ្រាប់ក្នុង ១ឆ្នាំទៀតផង៕