(ភ្នំពេញ)៖ លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានចេញសេចក្តីប្រកាសលើបណ្តាញសង្គមនាថ្ងៃទី១១ ខែកក្កដានេះ ថា បន្ទាប់ពីបានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី MMA នៅប្រទេសវៀតណាម «God of Martial Art » ដែលលោកគ្រូធ្លាប់ដឹកនាំកីឡាករទៅចូលរួមប្រកួតនាពេលកន្លងមកនោះ ពេលនេះម្ចាស់កម្មវិធី God of Martial Art បានយល់ព្រមសហការ ជាមួយនឹងក្លិប Cambodian Top Team នៅលក្ខខណ្ឌពិសេសមួយ ដោយយល់ព្រមដាក់អក្សរខ្មែរក្រោមចំណងជើងថា «អធិរាជ គុនចម្រុះកម្ពុជា» នៅលើខ្សែក្រវ៉ាត់។
បើយោងតាមការជូនដំណឹងពី Cambodian Top Team បានឱ្យដឹងថា ជាថ្មីម្តងទៀត! កាន់តែរំភើប ខ្សែក្រវ៉ាត់ដាក់អក្សរខ្មែរ ខ្ញុំបាទ ហ៊ុន ច័ន្ទរាជ្យ បន្ទាប់ពីបានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី MMA នៅប្រទេសវៀតណាម «God of Martial Art »ដែលខ្ញុំបានដឹកនាំកីឡាករទៅប្រកួតនាពេលកន្លងទៅ ។
ពេលនេះ ម្ចាស់កម្មវិធី God of Martial Art បានយល់ព្រមសហការជាមួយរូបខ្ញុំបាទ ក៏ដូចជាក្លឹប Cambodian Top Team នៅលក្ខខណ្ឌពិសេសមួយ ដោយយល់ព្រមដាក់អក្សរខ្មែរក្រោមចំណងជើងថា «អធិរាជ គុនចម្រុះកម្ពុជា» នៅលើខ្សែក្រវ៉ាត់របស់ពួកគេ។ សម្រាប់ដាក់ឱ្យកីឡាករដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តប្រកួតដណ្តើម នៅដើមខែ សីហា ឆ្នាំ2025 ខាងមុខនេះ ដើម្បីចូលរួមលើកស្ទួយកីឡាករ នឹងកីឡាគុនចម្រុះ (MMA) របស់កម្ពុជាយើងឱ្យកាន់តែល្បីនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើននៅលើកឆាកអន្តរជាតិ ។
ជាមួយគ្នានេះ Cambodian Top Team ក៏បានបង្ហាញថា សម្រាប់កីឡាករកម្ពុជាដែលត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់រួមមាន៖ កីឡាករ គោរមៈ ច័ន្ទរាជ្យ ប្រកួតប្រភេទទម្ងន់ (57 kg), រិន សារដ្ឋ ប្រកួតប្រភេទទម្ងន់ (68kg) នឹងកីឡាករ ឡុង ឡា ប្រភេទទម្ងន់ (59 kg) ។
តាមរយៈនេះ Cambodian Top Team សូមបងប្អូនចូលរួមលើកទឹកដល់កីឡាករកម្ពុជា ក៏ដូចជា កម្មវិធី God of Martial Art ផ្ទាល់ដើម្បីជាកម្លាំងចិត្តសម្រាប់ពួកគាត់ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ គុនចម្រុះកម្ពុជាយើងដោយឆន្ទះកីឡា នេះគឺជាចាប់ផ្តើមថ្មីមួយសម្រាប់ពួកយើង ហើយនឹងខិតខំបន្ថែមសម្រាប់ពួកគាត់ ៕