(កោះកុង)៖ «មរតកឆ្មាបាត់» ដែលជាគម្រោងអភិវឌ្ឍន៍ដីលំនៅឋានបែបលំហែដ៏ធំ មានទំហំសរុបរហូតជាង ៩៩ហិកតា ស្ថិតនៅក្នុងតំបន់កម្សាន្តបែបធម្មជាតិ ជាប់មាត់ព្រែក មានព្រៃកោងកាង មានកន្លែងជិះទូកកៃយ៉ាក់ កន្លែងស្ទូចត្រី ស្ទូចក្តាម បោះតង់ មានភោជនីយដ្ឋាន ជាពិសេសមានរីស៊តដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្ពស់ មានឈ្មោះថា «នៅកោះកុងរីស៊ត Nov Koh Kong Resort» មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកសម្ពោធ និងប្រកាសលក់ជាផ្លូវការហើយ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។

លោក ដួង វឌ្ឍនៈ នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» បានមានប្រសាសន៍ឱ្យដឹងថា គម្រោងដីលំនៅឋាន មរតកឆ្មាបាត់ ជាគំរោងដីឡូត៍លំនៅឋានក្នុងក្រុងដ៏ល្អឥខ្ចោះមួយ ដែលបង្កើតឡើង ដើម្បីជាផ្នែកមួយរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយសម្រួលដល់បងប្អូនដែលមានប្រាក់ចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញដីលំនៅឋាន ជាកម្មសិទ្ធិស្របច្បាប់របស់ផ្ទាល់ខ្លួន។

លោកបានបន្តថា នៅក្នុងគម្រោង ក៏ដូចជានៅជុំវិញគម្រោង «មរតកឆ្មារបាត់» មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ និងពេញលេញ រួមមានផ្លូវបេតុង បណ្តាញអគ្គិសនីរបស់រដ្ឋ និងបណ្តាញទឹកស្អាត នៅក្បែរមន្ទីរពេទ្យ សាលារៀនរដ្ឋ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់រស់នៅ ក្នុងតំបន់ដ៏មានសក្ដានុពលបែបអេកូទេសចរណ៍។ អ្វីដែលរឹតតែអស្ចារ្យមិនធ្លាប់មាន រាល់ការទិញដីនៅក្នុងគម្រោង «មរតកឆ្មាបាត់» ទាំងប្រភេទដីឡូតិ៍ ទំហំ ៥x២០ម៉ែត្រ និងទំហំ ១០x២០ម៉ែត្រ សម្រាប់ផ្ទះលំហែ, ទាំងទំហំ ២០x៣០ម៉ែត្រ សម្រាប់ផ្ទះលំហែ ឬធ្វើអាជីវកម្ម ជាពិសេសចំពោះប្រភេទដីទំហំជាហិកតា សម្រាប់អ្នកវិនិយោគធំៗ សុទ្ធតែទទួលបានប្លង់រឹង និងកាត់ឈ្មោះផ្ទេរកម្មសិទ្ធិជូនអតិថិជនទាំងអស់ ដោយរាល់ការចំណាយផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុន។

សូមអតិថិជនរួសរាន់ឡើង! ចំពោះអ្នកដែលមានបំណងចង់បានដីជាកម្មសិទ្ធិស្របច្បាប់ សម្រាប់សាងសង់លំនៅឋាន ក៏ដូចជាបង្កើតជាអាជីវកម្មផ្សេងៗនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ និងមានសក្ដានុពលក្នុងវិស័យអេកូទេសចរណ៍នាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ទីតាំងល្អមានកំណត់។

គួរបញ្ជាក់ដែរថា កោះកុង គឺជាខេត្តមួយដែលមានសក្កដានុពលបំផុតក្នុងវិស័យទេសចរណ៍ សម្បូរទៅដោយព្រៃភ្នំ ឆ្នេរសមុទ្រ រីស៊ត បឹងហ្គាឡូ និងតំបន់កំសាន្តបែបធម្មជាតិជាច្រើនទៀត ជាពិសេស ទទួលបានគម្រោងវិនិយោគធំៗ និងកំពុងអភិវឌ្ឍន៍ខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនាតំបន់សមុទ្រទី២ បន្ទាប់ពីក្រុងព្រះសីហនុ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ ០៩៦ ៥៥៥៥ ៦៨៨ \ ០៩៦ ៣៧ ៣៨ ៧៨៩ \ ០១៦ ២២ ០០ ៤៧ \ ០៩៥ ៦៥ ៧៨ ៧៨៕