(លីវើភូល)៖ ក្លិបបាល់ទាត់ Liverpool បានបន្ថែមដាក់លេខ២០ របស់ Diogo Jota ចូលនិវត្តន៍គ្រប់កម្រិតតែម្តងរបស់ពួកគេ ដើម្បីទុកជារំលឹកដល់អតីតកីឡាករឆ្នើមដែលបានទទួលបានមរណភាពនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការសម្រេច និងប្រកាសនេះដែរត្រូវបានធ្វើឡើង បន្ទាប់ពីជួបពិភាក្សាជាមួយលោកស្រី Rute Cardoso ភរិយា Jota និងក្រុមគ្រួសាររួចមកដែលមានន័យថា «កីឡាករអន្តរជាតិព័រទុយហ្គាល់ Jota នឹងនៅតែជាកីឡាករលេខ២០ របស់ Liverpool ជារៀងរហូត»

នៅក្នុងសេចក្តីថ្លែងការណ៍របស់ហង្សក្រហមបានបញ្ជាក់ថា «លេខ២០ ដែលដាក់ចូលនិវត្តន៍នាពេលនេះ គឺដើម្បីជាកិត្តិយស និងជាការចងចាំចំពោះ Jota នៅគ្រប់កម្រិតតែម្តង តាំងពីក្រុមស្រ្តី និងយុវជនថ្នាលទៀតផង»

នៅចាំបានថា Diogo Jota បានចូលរួមជាមួយ Liverpool នាអំឡុងឆ្នាំ២០២០ តាមរយៈផ្លាស់ចេញពីក្លិបរួមលីគ Wolves ដោយស៊ុតបាន ៦៥គ្រាប់ ពីការចូលរួម ១៨២ប្រកួតនៅកីឡដ្ឋាន Anfield មុនពេលលាចាកលោកនេះកាលពីដើមខែកក្កដា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ ២នាក់ប្អូនប្រុស Andre Silva ក្នុងដំណើរមកកាន់ប្រទេសអង់គ្លេសវិញ៕