(ភ្នំពេញ)៖ សាលាអន្តរជាតិស៊ីនហ័រ បង្កើតឡើងដោយកូនខ្មែរ តែបង្រៀនតាមស្តង់ដារលំដាប់អន្តរជាតិ បានសហការជាមួយសាលា និងសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ដើម្បីបង្កើនគុណភាពសិក្សា និងជួយដល់ការសិក្សារបស់សិស្សនិស្សិតនៅក្នុងសាលាអន្តរជាតិស៊ីនហ័រ ឱ្យមានការទទួលស្គាល់កម្រិតអន្តរជាតិ របស់ប្រទេសចិន។
សាលាអន្តរជាតិស៊ីនហ័រ ត្រូវបានទទួលស្គាល់ស្តង់ដារអប់រំជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ថែមទាំងមានលក្ខណៈស្តង់ដារអន្តរជាតិតាមរយៈការទទួលស្គាល់ពីស្ថាប័នអប់រំរបស់ប្រទេសអង់គ្លេស កម្មវិធីសិក្សា Cambridge Assessment ពីកម្រិតអប់រំកុមារតូច ដល់កម្រិតវិទ្យាល័យ។
នៅសាលាអន្តរជាតិស៊ីនហ័រ មិនត្រឹមតែផ្ដល់ការអប់រំលំដាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញបុត្រធីតារបស់លោកអ្នកអំពីភាពជាអ្នកដឹកនាំ នឹងលើកកម្ពស់ការបែបវិភាគ ភាពច្នៃប្រឌិត និងបណ្ដុះឱ្យសិស្សានុសិស្សក្លាយជាអ្នកសិក្សាឯករាជ្យផងដែរ។
កាលពីពេលថ្មីកន្លងទៅនេះសាលាអន្តរជាតិស៊ីនហ័របានចុះអនុស្សារណៈយោគយល់ជាមួយ TaizhSchoolou Chengdong Central Primary , Beijing Technician University, Jiangsu Agri-animal Husbandery Vocational Collage, He Bei Polytechnic of Building Materials។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនៅក្នុងប្រទេសចិន នៅក្នុងទីក្រុងប៉េកាំង ដោយមានការចូលរួមពីសាកលវិទ្យាល័យប៉េកាំង, សាកលវិទ្យាល័យ ជាំងស៊ូ និងសាកលវិទ្យាល័យហ័រប៉ី។
កិច្ចសហការនេះនឹងផ្តល់ជូននូវកម្មវិធី គ្រូបច្ចេកទេស សម្ភារសិក្សាអាហារូបករណ៍ ការចុះអនុវត្តលើការសិក្សាដោយផ្ទាល់ ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញចាំបាច់ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាព និងទំនុកចិត្តរបស់សិស្សនិស្សិតឱ្យកាន់តែប្រសើរឡើងដើម្បីជួយដល់ការសិក្សាអប់រំសម្រាប់កូនខ្មែរដែលសិក្សានៅសាលាអន្តរជាតិស៊ីនហ័រ ឱ្យត្រៀមនូវលក្ខណៈសម្បត្តិនិងការអប់រំលំដាប់អន្តរជាតិដែលមានការទទួលស្គាល់គុណភាពអប់រំលំដាប់អន្តរជាតិ សម្រាប់ការចាប់យកឱកាសក្នុងការបន្តការសិក្សានៅប្រទេសចិន។
ស្ថាបនិកសាលា អន្តរជាតិស៊ីនហ័រ មានការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាពកម្មវិធីនេះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ដើម្បីជួយដល់ការសិក្សារបស់សិស្សនិស្សិតនៅក្នុងសាលាអន្តរជាតិស៊ីនហ័រ ឱ្យមានការទទួលស្គាល់កម្រិតអន្តរជាតិ របស់ប្រទេសចិន ឱ្យបានកាន់តែច្រើនឡើង ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
ភាពជាដៃគូយុទ្ធសាស្ត្ររបស់សាលាអន្រជាតិស៊ីនហ័រ និងសកលវិទ្យាល័យរបស់ប្រទេសចិនទាំង៣ ដែលជាសកលវិទ្យល័យឈានមុខគេ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ សំដៅលើកកម្ពស់សក្តានុពលយុវជនកម្ពុជា និងការកសាងធនធានអនាគតរបស់ប្រទេសជាតិឱ្យកាន់រឹងមាំ។
សាលាអន្តរជាតិស៊ីនហ័របានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ដែលបច្ចុប្បន្ននេះសាលាអន្ដរជាតិមានសាខាដល់ទៅ៦ ទីតាំង រួមមាន សាខាជ្រោយចង្វា សាខាឬស្សីកែវ សាខាសៀមរាប សាខាចំការដូង និង សាខាកំពង់ឆ្នាំង នាពេលឆាប់ៗនេះសាលាអន្តរជាតិស៊ីនហ័រមានគោលដៅក្នុងការពង្រីកសាខាទៅតាមខេត្តក្រុងបន្ថែមទៀត។
សាលាអន្តរជាតិស៊ីនហ័រមានទទួលកុមារឱ្យសិក្សាចាប់ពីអាយុ២ឆ្នាំ រហូតថ្នាក់ទី១២ ដែលផ្តល់ការអប់រំ ៣ ភាសារួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។
បច្ចុប្បន្នសាលាកំពុងមានប្រម៉ូសិនពិសេសរាល់ការចុះឈ្មោះ សិស្សនឹងទទួលបានការបញ្ចុះតម្លៃ៣០% រយៈពេល៥ឆ្នាំ និង១៥% រហូតបញ្ចប់ថ្នាក់ទី១២។
សម្រាប់មាតាបិតាដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខ 0977065475/ 085 46 25 25 (ទូរស័ព្ទ និង តេឡេក្រាម)។
Facebook Page: Xin Hua International Academy។
សាលាអន្តរជាតិស៊ីនហ័រក៏មានថ្នាក់សាកល្បងសម្រាប់សិស្សថ្មីផងដែរ៕