(បរទេស)៖ តោខៀវ Chelsea បានគ្រងតំណែងជើងឯកពានក្លិបអន្តរទ្វីប Club World Cup 2025 ក្រោយបំបាក់គូប្រជែង Paris Saint Germain ៣-០ វគ្គផ្តាច់ព្រ័ត្រយប់មិញ នៅឯកីឡដ្ឋាន MetLife។
នេះជាលើកទី២ ផងដែរ ក្នុងចំណោមឡើងមកកាន់ផ្តាច់ ៣លើក និងឈ្នះដំបូងកាលឆ្នាំ២០២១ ជាកម្មវិធីដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធ FIFA នៅសហរដ្ឋអាមេរិកជំនាន់ទី២១។
កីឡាករស្នូល Cole Palmer រកបាន ២គ្រាប់ និងមិត្តរួមក្រុម Pedro រកបាន ១គ្រាប់ផងដែរ ចាយពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះក្នុងវគ្គទី១ ជាមួយនឹងការបិទជា មិនឱ្យក្រុមរបស់លោក Luis Enrique រកបានគ្រាប់បែកពងមាន់ឡើយ។
ក្រោយពីការខកចិត្តក្នុងពាន CWC 2025 ជាលើកដំបូងនេះ PSG ត្រូវលេងទល់នឹង Tottenham Hotspur ក្នុងកម្មវិធី UEFA Super Cup 2025 នាថ្ងៃទី១៣ ខែសីហា៕