(ភ្នំពេញ)៖ ក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២៩គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ SEA Ju-Jitsu Championship 2025 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ១២-១៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងនោះមានមេដាយមាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២គ្រឿង ។

សូមជម្រាបផងថា សម្រាប់ការចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEA Ju-Jitsu Championship 2025 គឺក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា មានចំនួន ១៨នាក់ បានចូលរួមប្រកួតប្រជែងក្នុងចំណោមអត្តពលិកកម្រិតកំពូលជាង ៤០០នាក់មកពីក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕