(សៀមរាប​)៖ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតនៃគ្រឹះស្ថានសិក្សានានាដូចជា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) វិទ្យាស្ថានខ្មែរជំនាន់ថ្មី វិទ្យាស្ថានអាស៊ីកម្ពុជា វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសាលាបឋមសិក្សាព្រះឥន្ទកោសីយ៍ ចំនួន១២០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះចំនួន១,៥០០ដើម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស (ស្ពានរ៉ោករ៉ាក) នៃរមណីយដ្ឋានអង្គរ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងកិច្ចការពារបរិស្ថាន ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕