(ភ្នំពេញ)៖ ឱកាសល្អសម្រាប់បេក្ខជនបានមកដល់ហើយ ដោយគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល អាចកែប្រែវាសនារបស់បេក្ខជន ដែលចង់ក្លាយទៅជាតារាចម្រៀងរ៉េបពីកម្មវិធីប្រកួតចម្រៀង CAMBO RAPPER និងមានឱកាសបានក្លាយទៅជាតារាចម្រៀងកុងត្រា ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។

កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យ លើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភី ដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល។  

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល ក្នុងការទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នា ឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបបានដោយងាយៗ ដោយកម្មវិធីនេះចាប់ផ្តើមទទួលពាក្យ ពីពេលនេះតទៅតាមរយៈ QR Code APP។ កុំលាក់ទុកទេពកោសល្យរបស់បងប្អូន សូមបង្ហាញថាមពលដ៏អស្ចារ្យរបស់អ្នក នៅលើឆាកប្រកួតប្រជែងរបស់យើងពីកម្មវិធី CAMBO RAPPER។

គួរបញ្ជាក់ថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបោះជំហានថ្មីមួយទៀត ដោយផលិតកម្មវិធីប្រឡងចម្រៀងថ្មីមួយដោយខ្លួនឯង និងមានឈ្មោះថា «CAMBO RAPPER» និងបានចូលរួមសហការឧបត្ថម្ភ ដោយក្រុមហ៊ុន KHMER Beverages។ បេក្ខជនដែលជាម្ចាស់ជ័យលោភី នឹងក្លាយទៅជាតារាចម្រៀងកុងត្រា នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ចំណែកឯប្រាក់រង្វាន់ គឺមានរហូតដល់ទៅ ១០០លានរៀល ឯណោះ។ អ្វីដែលកាន់តែពិសេសនោះ គឺកម្មវិធីនឹងផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យ បង្ហាញពីសមត្ថភាពដែលខ្លួនមាននៅលើឆាក ដ៏ធំសម្បើមមួយនេះ។ តស់! ដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា ដើម្បីកែប្រែវាសនារបស់បងប្អន នៅលើវិថីចម្រៀងរ៉េប៕