(ភ្នំពេញ)៖ ការប្រកួតដ៏ស្វិតស្វាញ ដែលបានធ្វើឱ្យអ្នកគាំទ្រក្រុមនីមួយៗ ហើបគូថចេញពីកៅអី បន្ទាប់ពីក្រុមបាល់ទាត់អាណាចក្រ បៃតង បានប្រើប្រាស់ទម្រង់លេងយ៉ាងល្អ បំបែកក្បួនការពាររបស់ ក្រុមគោពិឃាត យកឈ្នះ ២-១ ហើយនេះជាលទ្ធផលមួយ ដែលអ្នកគាំទ្រនិយាយថា ជាគ្រាប់បាល់ដ៏លំបាកមួយសម្រាប់អាណាចក្រ បៃតង ដើម្បីគ្រងជើងឯកពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅពីក្រោយជ័យជម្នះ របស់ក្រុមបាល់ទាត់អាណាចក្រ បៃតង ក៏សង្កេតឃើញមានវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ បន្តរួមចំណែកឧបត្ថម្ភធំដល់ក្រុមបាល់ទាត់មួយនេះ សម្រាប់អភិវឌ្ឍន៍បាល់ទាត់ នៅក្នុងក្លឹបឱ្យកាន់តែមានភាពរីកចម្រើន។ ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមចំណែកឧបត្ថម្ភលើការរប្រកួត របស់ក្រុមបាល់ទាត់អាណាចក្រ បៃតង បន្ថែមទាំងក្រុមជម្រើសជាតិបុរស និងបាល់ទាត់នារីកម្ពុជា ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដោយបន្តរីករាយជាមួយអ្នកគាំទ្រ បាល់ទាត់នៅកម្បុជា។

ជ័យជម្នះរបស់ក្រុមបាល់ទាត់ អាណាចក្របៃតង ក៏ចំថ្ងៃគម្រប់ខួប១០ឆ្នាំ ក្នុងការបង្កើតក្លឹបបាល់ទាត់រហូតមកដល់បច្ចុប្បន្ននេះ ហើយក៏ក្លាយជាម្ចាស់ជើងឯកជាលើកទី២ នៃពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នេះផងដែរ៕