(ភ្នំពេញ)៖ ដើម្បីបន្តការបង្កើតសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តទៅ ធនាគារ ជីប ម៉ុង មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលជាអ្នកប្រើប្រាស់ប័ណ្ណឥណទាន Visa ប្រភេទ Platinum និង Gold របស់ធនាគារ ជីប ម៉ុង នោះគឺការទទួលបានថ្លៃសេវាប្រចាំឆ្នាំត្រលប់មកវិញ នៅពេលអតិថិជនទូទាត់បានគ្រប់ចំនួនប្រតិបត្តិការ ជាមួយទំហំទូទាត់ទឹកប្រាក់គ្រប់ចំនួនដែលបានកំណត់។
បន្ថែមពីនេះ អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ រហូតដល់ ១% ផងដែរ រៀងរាល់ការទូទាត់ជាមួយប័ណ្ណឥណទាន Visa របស់ធនាគារ ជីប ម៉ុង។ អតិថិជនអាចប្រើប្រាស់ប័ណ្ណទូទាត់បាននៅទាំងក្នុងនិងនៅក្រៅប្រទេស ជាមួយអត្រាប្ដូរប្រាក់ស្តង់ដាល្អ ហើយអតិថិជនថែមទាំងអាចទទួលបានការបញ្ចុះតម្លៃពិសេសពីបណ្តាហាងដែលជាដៃគូសហការរបស់ Visa និងធនាគារ ជីប ម៉ុង ទូទាំងពិភពលោកផងដែរ។ កាន់តែពិសេស អតិថិជនអាចបង្ហាញបណ្ណឥណទាន ដើម្បីចូលសម្រាកនៅបន្ទប់រង់ចាំ Plaza Premium Lounge នៅអាកាសយានដ្ឋានទូទាំងពិភពលោកដោយឥតគិតថ្លៃ។
ការទូទាត់តាមប័ណ្ណឥណទាន Visa របស់ធនាគារ ជីប ម៉ុង គឺជាជម្រើសដ៏ឆ្លាតវៃ សម្រាប់អតិថិជនសម័យថ្មី ដែលចង់រីករាយនឹងបទពិសោធន៍ទូទាត់ដែលងាយស្រួល សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ពិសេសៗក្នុងការរស់នៅប្រចាំថ្ងៃ ដោយអតិថិជនអាចគ្របគ្រងប័ណ្ណបានភ្លាមៗតាមរយៈអេបរបស់ធនាគារ ជីប ម៉ុង។
ធនាគារ ជីប ម៉ុង គឺជាធនាគារខ្មែរ ១០០% ដែលមានគ្រឹះរឹងមាំ និងផ្តល់ទំនុកចិត្តខ្ពស់ ដោយបន្តដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២ ជាមួយប្រវត្តិច្បាស់ជាក់លាក់ និងយូរអង្វែង។
សម្រាប់ព័ត៌មានបន្ថែម ឬការស្នើសុំប័ណ្ណឥណទាន Visa សូមទាក់ទងមកកាន់លេខទូរសព្ទ 081/061 811 911 ឬអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នក៕
សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank