(ភ្នំពេញ)៖ UCMAS កម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៧ របស់ខ្លួន ដើម្បីជ្រើសរើសកុមារកម្ពុជាឆ្នើមជ័យលាភី គិតលេខរហ័ស ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION 2025 នៅក្នុងប្រទេស ច-ជា ( Georgia) នាចុងឆ្នាំ២០២៥ ខាងមុខនេះ។
កម្មវិធីនេះដែរ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ,លោកបណ្ឌិត គ្រីស ឈីវ នាយកប្រតិបត្តិ UCMAS អន្តរជាតិ,លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា , ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង អាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ គណៈអធិបតី និង ភ្ញៀវកិត្តិយសក៍បានធ្វើការសំណេះសំណាលទៅកាន់ អង្គពិធីទាំងមូលដោយបានលើកឡើងថា កម្មវិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS កម្ពុជាលើកទី៧ គឺពិតជាកម្មវិធីប្រកួតប្រជែងធំបំផុតប្រចាំឆ្នាំ ២០២៥ ដែលកម្មវិធី UCMAS កម្ពុជាប្រមូលផ្តុំជាកុមារឆ្លាតវៃមកពីទូទាំងប្រទេសដែលមានសរុបទាំងអស់ប្រមាណ ១០០០ នាក់ ដើម្បីឱ្យពួកបានបញ្ចេញសមត្ថភាពគណនាលេខលើ ២ វិញ្ញាសា គឺ វិញ្ញាសាសរសេរ និង វិញ្ញាសាមើល ដោយមានការបែងចែកជា ១១ កម្រិតសិក្សាផ្សេងៗគ្នា ។ កម្មវិធីប្រឡងនេះគឺដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងទេតែគឺជា heroដែលមានភាពក្លាហានដ៏អស្ចារ្យ ដែលប្រៀបបានដូចកុមារ UCMAS ទាំងអស់ គឺជាកុមារឆ្លាតវៃពោរពេញដោយសមត្ថភាព។
សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដា ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រ១ផងដែរ។ ចំពោះសិស្សជ័យលាភីពីកម្មវិធីប្រឡងនឹងទទួលបានជា ពានរង្វាន់ មេដាយជាមួយនឹងទឹកប្រាក់ព្រមជានឹងការការឧបត្ថម្ភទៅចូលរួមប្រឡងក្នុងកម្មវិធី UCMAS World Cup និង UCMAS INTERNATIONAL COMPETITION 2025 ក្នុងប្រទេស ច-ជា (Georgia) ខែធ្នូ ឆ្នាំ2025 ខាងមុខនេះ។ គួររំលឹកផងដែរថាកាលពី ឆ្នាំ 2024 កុមារ UCMAS កម្ពុជាចំនួន ៦ នាក់បានទទួលជ័យលាភីចំណាត់ថ្នាក់ Champion ពីកម្មវិធី UCMAS International Competition ដែលជាក្តីមោទនភាពបំផុតសម្រាប់កម្ពុជា ។
សម្រាប់ឆ្នាំ ២០២៥នេះ គណៈគ្រប់គ្រងសាលារបស់ UCMAS កម្ពុជាបានរំពឹងទុកថាកុមារកម្ពុជា នឹងអាចទទួលបានជ័យជម្នះពីកម្មវិធីប្រឡងថា្នក់អន្តរជាតិ ដូចឆ្នាំកន្លងទៅផងដែរ ។
បន្ថែមពីនេះផងដែរ គណៈអធិបតី និងគណៈគ្រប់គ្រងសាលា ក៏បានជូនពរបេក្ខជនប្រឡងទាំងអស់ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងបានធ្វើការថ្លែងអំណរគុណចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS និងតែងតែជម្រុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។
សូមជម្រាបដែរថា ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗនឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធី UCMAS កម្ពុជា អាចទំនាក់ទំនងសាខាជិតតំបន់លោកអ្នករស់នៅ ឬតាមលេខទូរសព្ទ័ 012 21 38 86/ 015 39 40 43 ៕