(ភ្នំពេញ)៖ ជាកាប្តេជ្ញាចិត្តមួយក្នុងការផ្តល់ជូនបទពិសោធន៍នៃសេវាធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារប្រ៊ីដ បានសហការជាមួយ ក្រុមហ៊ុន Visa បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធប្រ៊ីដវីសា។ ការផ្តល់ជូនសេវាធនាគារថ្មីមួយនេះ បានបញ្ជាក់ពីចក្ខុវិស័យរបស់ធនាគារប្រ៊ីដក្នុងការ «ក្លាយជាដៃគូហិរញ្ញវត្ថុដែលអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះ និងថ្ងៃអនាគត» ដោយផ្តល់ជូនសេវាធនាគារដែលមានទំនុកចិត្ត ស្តង់ដាសេវាកម្មសកល និងផ្តល់ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងចំពោះអតិថិជន។
ជាមួយនឹងការបង្ហាញខ្លួន «ជាប័ណ្ណតែមួយគត់ដែលគិតគូពីលោកអ្នក» ប័ណ្ណប្រ៊ីដវីសា ដើរតួលើសពីសេវាប័ណ្ណទូទាត់ធម្មតា។ នេះគឺជានិមិត្តសញ្ញានៃប័ណ្ណទូទាត់ថ្មីនៅក្នុងទីផ្សារ ជាមួយនឹងឆន្ទះផ្តល់ជូនសេវាទូទាត់ទូទាំងសកល ហើយក៏ជាការបង្ហាញថា ធនាគារប្រ៊ីដតែងតែគិតគូពីអតិថិជនជានិច្ច និងបន្តការប្តេជ្ញាផ្តល់ជូនសេវាធនាគារមិនត្រឹមតែមានភាពងាយស្រួល និងមានសក្តានុពលប៉ុណ្ណោះទេប៉ុន្តែថែមទំាង ស្វែងយល់ពីអារម្មណ៍ និងបញ្ហារបស់អតិថិជន ដើម្បីធានាថា ធនាគារផ្តល់ឲ្យពួកគេនូវសេវាកម្មដែលពួកគេកំពុងតែស្វែងរកពិតប្រាកដ ក្នុងនាមជាម្ចាស់ប័ណ្ណប្រ៊ីដ វីសា។ សេវាកម្មនៃផលិតផលនេះ គឺផ្តោតទៅលើការយកចិត្តទុកដាក់ ដែលជាគុណតម្លៃ កំណត់បង្ហាញ សេវាធនាគារល្អជាងគេ ងាយស្រួលប្រើប្រាស់ និងមានទំនុកចិត្ត មានសុវត្ថិភាព និងមានអត្ថប្រយោជន៍ជាច្រើន។
ថ្លែងក្នុងកម្មវិធីសម្ពោធ លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការ ប័ណ្ណប្រ៊ីដវីសា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរសេវាទូទាត់របស់ធនាគារ ប្រ៊ីដ វិវឌ្ឍន៍ទៅកាន់ការប្រើប្រាស់ដោយមិនចាំបាច់កាន់សាច់ប្រាក់។ ប័ណ្ណវីសានេះត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនលើដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល ដែលមានសុវត្ថិភាព និងកាន់តែទំនើប។ ការដាក់ដំណើរការប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធធនាគារប្រ៊ីដ បានបង្ហាញពីកាតំាងចិត្តផ្តល់ជូនសេវាធនាគារកាន់តែប្រសើរដល់អតិថិជន។
លោក Richard Liew បានបន្ថែមទៀតថា «យើងផ្តល់ជូនមិនត្រឹមតែផលិតផលសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទំាងផ្តល់ជូននូវទំនុកចិត្ត ដែលឱ្យអតិថិជនទំាងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុ ដើរលេងជុំវិញពិភពលោក ទិញទំនិញយ៉ាងមានសុវត្ថិភាព គ្រប់ប្រតិបត្តិការ គ្រាន់តែប្រើកាត គឺទូអាចទូទាត់បានយ៉ាងងាយ ពីព្រោះយើងចង់ឱ្យ អតិថិជនរបស់យើងទទួលអារម្មណ៍នូវការយកចិត្តទុកដាក់ ការការពារ និងការផ្តល់ជួនពិសេសៗជាច្រើន។ ធនាគារប្រ៊ីដ បានផ្តល់ជូនកម្មវិធីពិសេស ដើម្បីស្វាគមន៍អ្នកប្រើប្រាស់កាតប្រ៊ីដ វីសាថ្មី រួមមានការប្រើប្រាស់រយៈពេលមួយឆ្នាំឥតគិតថ្លៃសេវានៅឆ្នាំដំបូង ទទួលបានទឹកប្រាក់ត្រលប់រហូតដល់ ២% រាល់ការទូទាត់តាមរយៈប័ណ្ណប្រ៊ីដវីសា ជាមួយនឹងដំណើរការនៃការស្នើប័ណ្ណយ៉ាងរលូនពីក្រុមការងារ»។
កាតវីសារបស់ធនាគារប្រ៊ីដ អាចទូទាត់បានទូទំាងសកលជាមួយបណ្តាញដៃគូអាជីវកម្មរបស់ ក្រុមហ៊ុន វីសារាប់លានកន្លែង។ អ្នកកាន់កាតប្រ៊ីដវីសានឹងទទួលបានអត្ថប្រយោជន៍ ២៤/៧ តាមរយៈការផ្តល់ជូនដំណឹងគ្រប់ប្រតិបត្តិការនៃការទូទាត់ចំណាយ និងមន្រ្តីទំនាក់ទំនងរបស់យើងដែលយកចិត្តទុកដាក់ជាមួយអតិថិជនគ្រប់ជំហាន ជាមួយនឹងការទូទាត់មានភាពបត់បែន ដែលលោកអ្នកក៏អាចទូទាត់បានតាមរយៈប្រព័ន្ធបាគង។ លើសពីនេះអ្នកកាន់កាតវីសាអាច ចូលប្រើប្រាស់សាលរង់ចំាពិសេសនៅអាកាសយាដ្ឋាន Plaza Premium មានជាង៨០ទីតំាង ទូទំាងសកល ទទួលបានការពិនិត្យសុខភាពប្រចំាឆ្នាំនៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីនៅកម្ពុជា (SGMC) ក៏ដូចជាក្លាយជាសមាជិកពិសេស របស់រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ៥ Shangri-La ទំាងក្នុងនឹងក្រៅប្រទេស និងការបញ្ចុះតម្លៃ គ្រប់សេវាកម្ម ១៥%នៅសណ្ឋាគារ Shangri-La ភ្នំពេញ។
លោក ភី វាសនា នាយកផ្នែក សេវាធនាគារឌីជីថល បានបញ្ជាក់ថា «យើងបានរៀបចំប្រព័ន្ធបច្ចេកវិទ្យា ដែលលោកអ្នកអាចទុកចិត្តបានរួមទំាងសុវត្ថិភាពគ្រប់ពេលវេលា ទោះបីជាលោកអ្នកបាត់កាត ឬត្រូវបានគេលួច គណនីរបស់អ្នកគឺទទួលបានការការពារទំាង ស្រុង ពីព្រោះលោកអ្នកអាចគ្រប់គ្រងចុចបិទឬបើដំណើរការយ៉ាងងាយតាមរយៈអេប BRIDGE Mobile»។
ការដាក់សម្ពោធប័ណ្ណប្រ៊ីដវីសាគឺជាការបង្ហាញនៅការតាំចិត្តរវាងធនាគារប្រ៊ីដ និងក្រុមហ៊ុន វីសា ក្នុងការគាំទ្រផ្តល់ជូននូវការទូទាត់ដោយមិនចំាបាច់កាន់សាច់ប្រាក់ផ្ទាល់ក្នុងបរិបទទំនើបកម្ម ដែលកំពុងរីកចម្រើននៅក្នុងវិស័យ E-Commerce។
Lisa Sargent ប្រធានក្រុមហ៊ុនវីសាប្រចាំកម្ពុជា មានថ្លែងថា ក្រុមហ៊ុនវីសាមានកិត្តិយស ក្នុងការក្លាយជាដៃគូសហការជាមួយធនាគារប្រ៊ីដក្នុងកិច្ចផ្តួចផ្តើមដ៏គួឱ្យរំភើបនេះ។ ប័ណ្ណប្រ៊ីដវីសារចនាឡើងសមស្របទៅនឹងការទូទាត់ មិនថាបច្ចុប្បន្នកាល ឬនាពេលអនាគត ដែលផ្តល់ជូនបទពិសោធន៍ប្រើប្រាស់ខុសប្លែកពីគេ។ «យើងមានមោទកភាពក្នុងការចូលរួមជាមួយនឹងការផ្លាស់ប្តូរបរិបទរស់នៅមួយនេះ ឆ្ពោះទៅរកសម័យបច្ចេកវិទ្យាដោយគាំទ្រធនាគារជាច្រើន ដូចជាធនាគារប្រ៊ីដជាដើម ពីព្រោះពួកគេបង្កើតផលិផលដែលផ្តល់នូវគុណតម្លៃពិតប្រាកដល់អតិថិជន»។
ធនាគារប្រ៊ីដផ្តល់ជូនប័ណ្ណវីសា ឥណទាន និងឥណពន្ធដែលបូកបញ្ចូលទំាងការយកចិត្តទុកដាក់ចំពោះអតិថិជន មានភាពបទបែន និងមានសុវត្ថិភាព មិនថាលោកអ្នកជាអ្នកដំណើរ ចូលចិត្តទិញទំនិញតាមអនឡាញ ឬក៏កំពុងស្វែងរកគុណប្រយោជន៍ដែលកាន់តែប្រសើរពីធនាគារនោះឡើយ។ ដើម្បីស្នើលោកអ្នកអាចមកកាន់ទីស្នាក់ការណាមួយរបស់ធនាគារប្រ៊ីដ ដើម្បីណាត់ជួបជាមួយមន្ត្រីជំនាញរបស់យើង ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីរង់ចំាស្វាគមន៍លោកអ្នក និងណែនំាលោកអ្នកគ្រប់ដំណាក់ការ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន ០៩៨ ២០២ ៩៩៩ ឬចូលមកកាន់គេហទំព័រ www.bridgebank.com.kh៕