(បរទេស)៖ អតីតកីឡាករខ្សែការពាររបស់ Manchester United គឹ Axel Tuanzebe បានដាក់ពាក្យប្តឹងក្លិបបិសាចក្រហមមួយនេះ ដែលបានធ្វេសប្រហែសពីការណែនាំផ្នែកវេជ្ជសាស្រ្ត ពេលខ្លួនរបួសនាពេលកន្លងមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំ ដែលបានទៅចូលរួមជាមួយ Burnley កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្រឆាំងទៅនឹង United រួចរាល់ហើយកាលពីសប្តាហ៍មុន។
ការចោទប្រកាន់នេះដែរ វាបានកើតឡើងនាអំឡុងខែកក្កដា ឆ្នាំ២០២២ ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហារបួសដែលមិនត្រូវបានបញ្ជាក់ ជាមួយនឹងតម្លៃព្យាបាលមានដល់ទៅជាង ១លានផោនឯណោះ។
លើសពីនេះទៀត Tuanzebe ក៏បានទម្លាយថា រូបគេបានផុតសុពលភាពកិច្ចសន្យាមានដល់ ១៩៥ថ្ងៃនៅ Man Utd មុនពេលរូបគាត់ត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លិប Stoke City នាអំឡុងខែមករា ឆ្នាំ២០២៣ ដែលលោកបានចូលលេងត្រឹមតែ ៥ប្រកួតប៉ុណ្ណោះ។
ទោះជាយ៉ាងណា ទាំងក្លិប United និងលោក Simons Muirhead Burton មេធាវីរបស់ Tuanzebe បានធ្វើការបដិសេធមិនធ្វើបទអត្ថាធិប្បាយណាមួយដូចគ្នា នៅពេលមានការទាក់ទងសួរនាំអំពីរឿងនេះពីសំណាក់ BBC Sport៕