(បរទេស)៖ នាពេលថ្មីៗនេះ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានប្រកាសអំពីគម្រោង AI របស់ក្រុមហ៊ុន ដោយសន្យាវិនិយោគរហូតដល់រាប់ពាន់លានដុល្លារ ដើម្បីស្ថាបនា មជ្ឈមណ្ឌលទិន្នន័យ AI ជាសកល ដែលអាចផ្គត់ផ្គង់ថាមពលដល់គម្រោង គម្រោងSuperintelligence របស់ក្រុមហ៊ុន។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
គម្រោង AI ដែលកំពុងកើតឡើងគឺ Prometheus ជាគម្រោង supercluster ដំបូងរបស់ Meta មួយ ដែលអាចប្រើប្រាស់ថាមពលរហូតដល់ជាង 1GW ហើយនឹងដំណើរការនៅឆ្នាំ ២០២៦។ ងាកមក Hyperion ជាគម្រោងបន្ត ដែលនឹងមានថាមពលរហូតដល់ 5GW ត្រូវបានសាងសង់ជាបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ គម្រោង Titan ផ្សេងមួយទៀត ក៏នឹងត្រូវសាងសង់ដោយប្រើថាមពលមួយកម្រិតដូចគ្នា ដែលទំហំជិតស្មើនឹងផ្នែកមួយនៃទីក្រុង Manhattan។ តែយ៉ាងណា អ្វីដែល Meta កំពុងផ្តោតសំខាន់ពេលនេះគឺ Superintelligence Labs ព្រោះក្រុមហ៊ុនបានបង្កើតផ្នែកស្រាវជ្រាវថ្មីឈ្មោះ Superintelligence Labs ដែលមានមុខងារអភិវឌ្ឍ AI ជារូបិយវត្ថុ ដើម្បីប្រើប្រាស់ក្នុងផលិតផលដូចជា Meta AI, កាមេរ៉ាចលនា, និងវត្ថុឆ្លាតៗ។
គួរជម្រាបថា Meta បានទាក់ទាញអ្នកជំនាញ AI លំដាប់ខ្ពស់ ជាមួយប្រាក់ខែរដែលអាចលើស ១០០ ដល់ ២០០លានដុល្លារ។ ក្រុមហ៊ុនគ្រោងនឹងចំណាយ ៦៤ដល់ ៧២លានដុល្លារ ក្នុងឆ្នាំ២០២៥ សម្រាប់ការចំណាយថ្លៃដើមលើឧបករណ៍ និងមជ្ឈមណ្ឌលទិន្នន័យ។ ទោះ Meta ចំណាយយ៉ាងច្រើន ប៉ុន្តែវានៅតិចជាង Microsoft និង AWS ដែលកំពុងវិនិយោគជាង ៨០និង ៧៥លានដុល្លារលេី AI ៕