(ស្វីស)៖ ការប្រកួតជើងឯកនារីអឺរ៉ុប Women’s Euro 2025 ពេលនេះបានឈានដល់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយហើយ ដែលបានរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតនៅប្រទេស្វីស ខណៈវគ្គនេះក្រុមនារីអង់គ្លេស ដែលជាម្ចាស់ការតំណែងជើងឯកឆ្នាំ២០២២ ត្រូវប្រឈរមុខជាមួយនារីស៊ុយអែត ។
ស្ថិតក្នុងវគ្គនេះ ក្រុមនារីន័រវេល ជួបក្រុមនារីអ៉ីតាលី ពេលដែលនារីបារាំង ប៉ះក្រុមនារីអាល្លឺម៉ង់ និងក្រុមនារីអេស្ប៉ាញ ត្រូវប្រជែងជាមួយនារីម្ចាស់ស្វីស ខណៈកីឡាការិនីអេស្ប៉ាញ Esther Gonzalez កំពុងរកបាន ៤គ្រាប់ច្រើនជាងគេ នៃតំណែងម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ ។
សូមជម្រាបផងថា ៤ឆ្នាំមុខ ក្រុមនារីអង់គ្លេស បានឈានដល់វគ្គផ្តាច់ព្រ័ត្រ នឹងក្លាយជាម្ចាស់ពាន Women’s Euro 2022 បន្ទាប់ពីយកឈ្នះក្រុមនារីអាល្លឺម៉ង់ លទ្ធផល ២-១ ពីការលេងបន្ថែមម៉ោង ១៥នាទី ២ដង ក្រោយពីទម្លាក់ក្រុមនារីស៊ុយអែត ៤-០ ចេញពីវគ្គ ៤ក្រុមហើយនោះ ៕