(ភ្នំពេញ)៖ ឱកាសពិសេសសម្រាប់បេក្ខជន ដែលមានបំណងក្លាយជាតារាងចម្រៀងរ៉េបបានមកដល់ហើយ ដោយគ្រាន់តែបេក្ខជនទាំងអស់ ចុះឈ្មោះបំពេញពាក្យប្រឡង CAMBO RAPPER អាចមានឱកាសឈ្នះទទួលបានប្រាក់រង្វាន់ ពីកម្មវិធីរហូតដល់ទៅ ១០០លានរៀល ថែមទាំងក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្ម Galaxy Navatra ទៀតផង។
កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដោយផលិតកម្ម Galaxy Navatra បានសហការរៀបចំជាមួយក្រុមហ៊ុន KHMER Beverages ដើម្បីស្វែងរកបេក្ខជន ដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភី ដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល។
សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺអាចទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នាឱ្យរះត្រចេះត្រចង់ លើវិស័យចម្រៀងរ៉េបបានដោយងាយៗ ដោយកម្មវិធីនេះចាប់ផ្តើមទទួលពាក្យពីពេលនេះតទៅ តាមរយៈ QR Code APP។ កុំលាក់ទុកទេពកោសល្យរបស់បងប្អូន សូមបង្ហាញថាមពលដ៏អស្ចារ្យរបស់អ្នក នៅលើឆាកប្រកួតប្រជែងរបស់យើងពីកម្មវិធី CAMBO RAPPER។
គួរបញ្ជាក់ថា ផលិតកម្ម Galaxy Navatra បានបោះជំហានថ្មីមួយទៀត ដោយផលិតកម្មវិធីប្រឡងចម្រៀងថ្មីមួយដោយខ្លួនឯង និងមានឈ្មោះថា «CAMBO RAPPER» និងបានចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន KHMER Beverages។ បេក្ខជនដែលជាម្ចាស់ជ័យលោភី នឹងក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម Galaxy Navatra។ ចំណែកឯប្រាក់រង្វាន់គឺមានរហូតដល់ទៅ ១០០លានរៀលឯណោះ។ អ្វីដែលកាន់តែពិសេសនោះ គឺកម្មវិធីនឹងផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យ បង្ហាញពីសមត្ថភាពដែលខ្លួនមាននៅលើឆាកដ៏ធំសម្បើមមួយនេះ។ តស់! ដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា ដើម្បីកែប្រែវាសនារបស់បងប្អននៅលើវិថីចម្រៀងរ៉េប៕