(ឡុងដ៍)៖ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Daniel Dubois មានឱកាសជួបសងសឹកជើងខ្លាំងវ៉ៃ ២៣លើកមិនទាន់ចាញ់ Oleksandr Usyk នៅឯសង្វៀនដែលស្ថិតក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការដាក់ខ្សែក្រវាត់ទៅវិញទៅមកដល់ទៅ ៤គ្រឿងឯណោះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Dubois វ័យ ២៧ឆ្នាំមកពីទីក្រុង London ក៏ជួយសងសឹកជួយ Tyson Fury និង Anthony Joshua ដែលកន្លងមកមិនអាចបញ្ចប់កំណត់ត្រាមិនចាញ់របស់កីឡាករអ៊ុយក្រែនបាន។
Usyk បានកំពុងព្យាយាមក្លាយជាជើងឯកទម្ងន់ធ្ងន់ពិភពលោក ជំនាន់ទី២ តាមរយៈរក្សាប្រវត្តិវ៉ៃមិនចាញ់ បន្ទាប់ពី Lennox Lewis ធ្លាប់ធ្វើបានកាលឆ្នាំ១៩៩៩ គ្រាដែល Dubois រំពឹងក្លាយជាកីឡាករដំបូងគេ ដែលអាចផ្តួល គូប្រជែងចាស់វស្សាវ័យ ៣៨ឆ្នាំ Usyk។
គួររំលឹកផងថា Dubois ម្ចាស់ខ្សែក្រវាត់ IBF ធ្លាប់ត្រូវបាន Usyk ម្ចាស់ខ្សែក្រវាត់ WBA (Super), WBC និង WBO វាយឱ្យបោះបង់ការប្រកួតត្រឹមទឹកទី៩ ក្នុងចំណោមប្រកួត ១២ទឹកកាលឆ្នាំ២០២៣៕