(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា U23 ដែលត្រូវប៉ះក្រុមឡាវ នឹងលេងនាល្ងាចនេះវេលាម៉ោង ៥:០០នាទី សម្រាប់ការប្រកួតវគ្គចែកពូល B ក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN U-23 Mandiri Cup 2025 ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះនៅកីឡដ្ឋាន Patriot Candrabhaga Stadium ។
សម្រាប់ការប្រកួតជើងឯកយុវជន U23 ប្រចាំតំបន់អាស៊ាន ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនាពេលនេះដែរ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ខណៈក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម និងក្រុមឡាវ គ្រាដែលពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ និងពូល C មាន ៣ក្រុម គឺមីយ៉ាន់ម៉ា ទីម័រខាងកើត និងក្រុមថៃ ។
សម្រាប់លក្ខខណ្ឌក្នុងពូលទាំង៣ តម្រូវជ្រើសយកក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ១ក្រុម នឹងក្រុមលេខ២ ល្អជាងគេមួយក្រុមឈានទៅវគ្គ ៤ក្រុមចុងក្រោយ៕