(ភ្នំពេញ)៖ ជាង៣២ឆ្នាំមកហើយ ដែលក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) តែងតែផ្តល់ភាពស្រស់ស្រាយ និងភាពរីករាយដល់គ្រួសារខ្មែរ ហើយបានផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់អ្នកញ៉ាំ និងអតិថិជននៅកម្ពុជាជានិច្ច។ ភេសជ្ជៈរបស់ក្រុមហ៊ុន កូកា-កូឡា ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនគោរពអញ្ជើញបងប្អូនចូលរួមធ្វើទាន ដោយសន្តានចិត្តក្នុងស្មារតីសាមគ្គីភាព ដោយគ្រាន់តែទិញ
ភេសជ្ជៈកេសកូកា-កូឡា 330ម.លមួយកេស នោះបងប្អូននឹងបានចូលរួមបរិច្ចាគ 1.000 រៀល (ប្រហែល 0,25 ដុល្លារ) ចូលទៅក្នុងមូលនិធិ
សហគមន៍ពិសេស។ ទង្វើនេះសមញ្ញណាស់ តែមានន័យ ដោយសារតែមូលនិធិដែលប្រមូលបាននេះ នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឱ្យទទួលបានសម្ភារៈសំខាន់ៗដូចជា គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី១៥ កក្កដា រហូតដល់១៥ សីហា ២០២៥។

ក្នុងយុទ្ធនាការនេះនឹងប្រារព្វកម្មវិធី «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ» នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩ កញ្ញា ខាងមុខនេះ។ក្រុមហ៊ុនបានសហការជាមួយដៃគូរបស់ខ្លួន ដើម្បីកំណត់អត្តសញ្ញាណ និងជ្រើសរើសគ្រួសារក្រខ្សត់ ដើម្បីអញ្ជើញពួកគាត់មកទិញគ្រឿងឧបភោគបរិភោគ និងរបស់របរចាំបាច់ប្រចាំថ្ងៃដោយមិនគិតថ្លៃ ក្នុងបរិយាកាសប្រកបដោយភាពថ្លៃថ្នូរ និងការគោរព។ បើមិនមានការគាំទ្រពីបងប្អូន នោះកម្មវិធីនេះក៏មិនអាចកើតឡើងបានដែរ ដូច្នេះក្រុមហ៊ុន សូមអរគុណបងប្អូនទុកជាមុន។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស អគ្គនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) លើកឡើងថា៖ «ជាង 32 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃវឌ្ឍនភាពរបស់កម្ពុជា តាមរយៈការផ្តល់ភាពស្រស់ស្រាយដល់ប្រជាជនខ្មែរ ព្រមទាំងតបស្នងចំពោះសហគមន៍វិញ។ យុទ្ធនាការ “ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ” គឺជាកម្មវិធីមួយដែលបញ្ជាក់ពីស្មារតីរួមគ្នាក្នុងការតបស្នងអរគុណដល់សហគមន៍វិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពីសំណាក់អ្នកញ៉ាំភេសជ្ជៈយើង ក៏ដូចជាអតិថិជនយើងផងដែរ»

នៅក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) យើងជឿជាក់ថា សកម្មភាពសប្បុរសធម៌មិនថាតូចតាចប៉ុនណាទេ សុទ្ធតែអាចបង្ហាញនូវសន្តានចិត្ត និងសាមគ្គីភាព។ បន្ទាប់ពីយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដែលបង្កើតឱកាសស្និតស្នាល និងបង្ហាញក្តីស្រឡាញ់ជាមួយអ្នកផ្ទះ និងមិត្តភក្តិរួចមក ឥឡូវនេះក្រុមហ៊ុនកំពុងយកទង្វើមកបញ្ជាក់សម្តី ដោយការបង្កើតកម្មវិធីសប្បុរសធម៌មកគាំទ្រគ្រួសារខ្មែរដែលមានភាពខ្សត់នៅកម្ពុជា។

ដូចនេះ រាល់ពេលដែលបងប្អូនទិញភេសជ្ជៈកូកា-កូឡាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនមិនត្រឹមតែមានភាពស្រស់ស្រាយប៉ុណ្ណោះទេ តែបងប្អូនក៏បានធ្វើទាន ប្រកបដោយទឹកចិត្តថ្លៃថ្លា និងសាមគ្គីភាព ជួយដល់គ្រួសារខ្វះខាតឱ្យពួកគាត់មានភាពរីករាយ និងភាពកក់ក្តៅផងដែរ។ ពេលអ្នកទិញ នោះស្មើនឹងបងប្អូនចូលរួមជួយពួកគាត់។

តស់! ចាំតាមដានថាតើ ការគាំទ្របងប្អូននឹងមានភាពវិជ្ជមានយ៉ាងណាខ្លះ៖

តាមដានពួកយើងនៅលើទំព័រហ្វេសប៊ុក៖ www.facebook.com/CocaColaKH