(បរទេស)៖ ក្លិបកញ្រ្ជោងខៀវ Leicester City បានឈានដល់ការតែងតាំងលោក Marti Cifuentes អតីតគ្រូបង្វឹករបស់ Queen Park Rangers ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ ជំនួសតំណែងលោក Ruud van Nistelrooy ដែលត្រូវបានដកតួនាទី។
១ប្រកួតបើកឆាករបស់លោក Cifuentes នៅក្របខណ្ឌទី២ អង់គ្លេស Championship រដូវកាលថ្មី ត្រូវលេងទល់នឹង Sheffield Wednesday នារាត្រីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះជាឆ្នាំទី២ ផងដែរសម្រាប់បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៣ឆ្នាំ ពីការដឹកនាំក្រុមលេងនៅ Championship ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ បន្ទាប់ពី Leicester អតីតជើងឯកលីគអង់គ្លេសកាលឆ្នាំ២០១៦ មួយនេះ ត្រូវបានកាត់ចេញពី Premier League រដូវកាល ២០២៤-២៥ ក្រោយពេលឈរជើងបានតែ ១រដូវកាលប៉ុណ្ណោះ។
អតីតគ្រូចាស់ លោក Enzo Maresca ដែលទើបដឹកនាំ Chelsea ឈ្នះពាន FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកថ្មីៗនេះ បានដឹកនាំពួកគេឡើងទៅលេងនៅក្របខណ្ឌទី១ វិញកាលឆ្នាំ២០២៤ មុនពេលោក Cifuentes បានក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធិទី៦ របស់ Leicester City ត្រឹមរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ៕