(ភ្នំពេញ)៖ ណាហ្គាវើលដ៍ មានសោមនស្សរីករាយនឹងរៀបចំ «កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំលើកដំបូងនៃ «កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព» កាលពីខែធ្នូ ឆ្នាំ២០២៤ កម្មវិធីលើកទី២ ក្នុងឆ្នាំនេះ សូមគោរពអញ្ជើញសាធារណជនចូលរួមដើម្បីឈ្វេងយល់ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនយីហោសម្លៀកបំពាក់ល្បីៗមកពីប្រទេសសិង្ហបុរី ផលិតផលផលិតពីស្បែក គ្រឿងអលង្ការ គ្រឿងលម្អបន្ថែម ស្រា ស៊ីហ្គា និងយីហោជាច្រើនទៀត។
បង្ហាញដោយមានការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ាកល្បីៗរបស់ប្រទេសសិង្ហបុរីជាច្រើនដូចជា A Gentleman’s Tale, Faire Collective, Hides & Thread, Sparkle Please, The Wine Aisle, Old Moon Spirits, CNES Shoemaker និង Chroma ព្រមទាំងហាងលក់ស៊ីហ្គាឈានមុខរបស់ខ្មែរ (Bertie) «កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» ផ្តល់ឱកាសសម្រាប់សាធារណជនជួបផ្ទាល់ជាមួយម្ចាស់ប៊្រែនល្បីៗ ឈ្វេងយល់ពីផលិតផលដែលផលិតមានចំនួនកំណត់ និងយល់ដឹងពីការផលិតដោយដៃ និងការច្នៃប្រតិដ្ឋ។
សាធារណជននឹងបានឈ្វេងយល់តាមរយៈការផ្តល់បទបង្ហាញអំពីប៊្រែន និងការពន្យល់ណែនាំតាមរយៈការផ្តល់សិក្ខាសាលា ការបង្រៀន និងការពន្យល់ណែនាំពីម្ចាស់ប៊្រែននីមួយៗ។ ចូលរួមដោយសេរី ប៉ុន្តែសូមណែនាំឱ្យចុះឈ្មោះជាមុន។
ការបង្ហាញផលិតផលនៃយីហោនីមួយៗនឹងធ្វើឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់ពីរបៀបរស់នៅប្រកបគុណភាពនាសម័យបច្ចុប្បន្នដោយពួកគេ នឹងបានជួបផ្ទាល់ និងឈ្វេងយល់ពីស្ថាបនិក នៃប៊្រែន អ្នករចនាម៉ូដ ជាងកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រា ស្រាស្ពីរីត និងការពន្យល់ណែនាំអំពីពណ៌ ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់។ មិនថាសាធារណជនមកចូលរួមក្នុងថ្នាក់បង្រៀន សិក្ខាសាលា ជួបជាមួយអ្នកជំនាញ អញ្ជើញមកមើល ឬទិញនោះទេ ព្រឹត្តិការណ៍នេះនឹងផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានអត្ថន័យ។
សាធារណជនក៏អាចចូលរួមថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ផងដែរដែលតម្រូវឱ្យមានការបង់ប្រាក់ដែលមានការពន្យល់ណែនាំដោយអ្នកជំនាញ និងការប្រឹក្សាយោបល់ទៅលើពណ៌នៃសម្លៀកបំពាក់ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែកដោយដៃ និងការរចនាខ្សែដៃគ្រីស្តាល់ ដែលអ្នកចូលរួមអាចយកផលិតផលទាំងនោះទៅគេហដ្ឋានបានផងដែរ។ សម្រាប់អ្នកដែលចូលចិត្តស្រាប្រណីត ឬស្រាស្ពីរីត នឹងទទួលបានឱកាសភ្លក្សដែលពួកគេចូលចិត្ត។
«កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព» នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនៅសាលប្រណីតរបស់ណាហ្គាវើលដ៍ គឺនៅជាន់ទី២២ ណាហ្គាវើលដ៍ទី២។ ថ្ងៃដំណើរការទីមួយ (១ សីហា ២០២៥) សម្រាប់ភ្ញៀវដែលមានសំបុត្រអញ្ជើញ រីឯថ្ងៃទីពីរ និងថ្ងៃទីបី (២-៣ សីហា ២០២៥) បើកសម្រាប់សាធារណជនទូទៅ។ ថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ទាំងអស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ ភ្ញៀវអាចចុះឈ្មោះជាមុន ដើម្បីទទួលបានការផ្តល់ជូនពិសេស។ ការចុះឈ្មោះបើកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈ www.nagaworld.com/ev-register។ សូមចូលទៅកាន់ www.NagaWorld.com និងតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ដើម្បីទទួលបានពីបច្ចុប្បន្នភាពស្តីអំពីប៊្រែនដែលចូលរួម កាលវិភាគនៃសិក្ខាសាលា និងការចុះឈ្មោះ។
ជាផ្នែកមួយនៃការអភិវឌ្ឍកិត្តិនាមរបស់ណាហ្គាវើលដ៍ដើម្បីក្លាយជាគោលដៅសម្រាប់ការបង្ហាញពីរបៀបរស់នៅប្រកបគុណភាពឈានមុខគេក្នុងប្រទេសកម្ពុជា «កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព» ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់លើសពីសេវាកម្មវិស័យបដិសណ្ឋារកិច្ច និងកម្មវិធីកម្សាន្តលំដាប់ពិភពលោក។ នេះតំណាងឱ្យចក្ខុវិស័យក្នុងការផ្តល់ឱកាសសម្រាប់សាធារណជនដែលផ្តល់តម្លៃទៅលើគុណភាព ភាពច្នៃប្រតិដ្ឋ និងការផ្សារភ្ជាប់ទំនាក់ទំនង បានជួប និងឈ្វេងយល់ពីប៊្រែនល្បីៗដោយផ្ទាល់។ ជួបគ្នានៅណាហ្គាវើលដ៍ឆាប់ៗនេះ៕