(កំពង់ស្ពឺ)៖ ទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងម្នាក់ទៀតហើយ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះ ជា ស្រីពៅ ភេទស្រី អាយុ ៦០ឆ្នាំ បច្ចុប្បន្នមានមុខរបរជាម្ចាស់ចំការក្រូចឆ្មារដ៏ធំមួយកន្លែង ស្ថិតនៅអាសយដ្ឋានដូចបានជម្រាបជូនខាងលើ ។
នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋាន កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្រី ជា ស្រីពៅ បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ អ្នកស្រីតែងទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចែកឱ្យកម្មករថែទាំចំការ និងអ្នកដើរបេះផ្លែក្រូចឆ្មារជាប្រចាំ។ លុះកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកស្រីបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅក្បែរចែកឱ្យកម្មករដូចសព្វដង ហើយនៅសល់មួយកំប៉ុងចុងក្រោយ អ្នកស្រីគាស់ខ្លួនឯងក៏ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម អ្នកស្រីពិតជាមានអារម្មណ៍រំភើប ស្ទើរមិនជឿភ្នែកខ្លួនឯង និងបានហៅប្ដី រួមជាមួយអ្នកជិតខាងឱ្យជួយមើល ហើយក្រោយមកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសម្រាប់ពង្រីកចំការ និងដោះស្រាយជីវភាពគ្រួសារ ហើយនៅសល់ប៉ុន្មានទុកសម្រាប់កូនបន្តការសិក្សាបញ្ចប់ថ្នាក់មហាវិទ្យាល័យ។
ជាចុងក្រោយ អ្នកស្រី ជា ស្រីពៅ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។
គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ២០២៥ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រួមមាន ទឹកប្រាក់ ១២៥លានរៀលចំនួន២០០រង្វាន់, ១០លានរៀលចំនួន ២០០រង្វាន់, ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ៕