(ឥណ្ឌូនេស៊ី)៖ ប្រកួតបើកឆាកពូល B ក្រុមជម្រើសជាតិកម្ពុជា U23 ទល់នឹងក្រុមឡាវ បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រជែងវគ្គចែកពូលពានរង្វាន់ ASEAN U23 Mandiri Cup 2025 ដែលមានប្រទេសឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ ។
ស្ថិតក្នុងពូល B ដែលមាន ៣ក្រុមនេះ ក្រុមវៀតណាម នឹងប៉ះក្រុមឡាវ នៅថ្ងៃទី១៩ ខែកក្កដានេះ ហើយចុងក្រោយត្រូវតតាំងជាមួយក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី២២ ខែដដែលនេះ ដើម្បីស្វែងរកកៅឡើងវគ្គបន្ត ដ្បិតបណ្តោះអាសន្ន ពីមួយប្រកួតដំបូងក្រុមយុវជន U23 កម្ពុជា កំពុងឈរនាំមុខកំពូលតារាង ៕