(អេស្ប៉ាញ)៖ ក្លិប Barcelona បានប្រកាសជាផ្លូវការថា Lamine Yamal នឹងពាក់អាវលេខ ១០ ប្រចាំក្លិបចាប់ផ្តើមពីរដូវកាលថ្មីខាងមុខតទៅ ខណៈកីឡាករទើបឈានចូលវ័យ ១៨ឆ្នាំរូបនេះ ទើបបានបន្តកុងត្រាថ្មីជាមួយ Barca រហូតដល់ឆ្នាំ២០៣១។
រដូវកាល២០២៤-២៥ ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Yamal ដូចរាមច្បង Lionel Messi ផងនោះ បានបង្ហាញខ្លួន ៥៥លើកសម្រាប់ Barcelona នៅគ្រប់ការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និងបោះបាល់ឱ្យសមាជិកក្រុមបាន ២២ លើក នឹងជាបុគ្គលយ៉ាងសំខាន់ម្នាក់របស់ក្លិបក្នុងការឈ្នះពាន La Liga 2024-25។
អ្នកពាក់អាវលេខ 10 របស់ Barca ពីមុនគឺ Ansu Fati ដែលបច្ចុប្បន្នកំពុងខ្ចី ជើងទៅ Ligue 1 ជាមួយក្លិប AS Monaco។
នេះជាការទទួលបានលេខអាវដ៏ល្បីល្បាញប្រចាំក្លិប ក្រោយពេល Yamal ដ្បិតបច្ចុប្បន្នរូបគេកំពុងរងពាក្យបណ្តឹងពី ADEE ដែលជាក្រសួងកិច្ចការសង្គមអេស្ប៉ាញ បានស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានរបាយការណ៍ពីការរៀបចំពិធីជប់លៀងធំរបស់គេ ដើម្បីឈានចូលវ័យ ១៨ឆ្នាំនាពេលថ្មីៗនេះ ពីការជួលក្រុមមនុស្សតឿមកសម្តែងក្នុងកម្មវីធី ដែលបានសង្កត់ធ្ងន់ថា មិនអាចទទួលយកបានទេ ក្នុងសតវត្សទី២១នេះ៕