(លីវើភូល)៖ ហង្សក្រហម Liverpool បច្ចុប្បន្នបានកំពុងចែចូវខ្សែប្រយុទ្ធជួរមុខ Alexander Isak របស់ក្លិបគូប្រជែងនៅ Premier League ដូចគ្នាគឺ Newcastle United ក្នុងតម្លៃជាង ១០០លានផោន ដែលជាកំណត់ត្រាថ្មី ចំពោះការផ្ទេរមានតម្លៃខ្ពស់បំផុតមួយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កញ្ចប់ទឹកប្រាក់សម្រាប់ Newcastle ដែលអាចនឹងលក់ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតខាងលើចេញចាប់ពីតម្លៃ ១៣០លានឡើងទៅផងដែរ ស្របពេលក្រុមជើងឯកលីគរដូវកាលមុនអាចមានខ្ទង់ចំណាយកើនដល់ទៅ ៣០០លានផោនឯណោះ។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ ក្រុមរបស់លោក Arne Slot បានចាយអស់ជាង ១៧០លានផោនហើយ ដោយទិញបានកីឡាករ ៤រូបរួមមានខ្សែបម្រើ Florian Wirtz រួមទាំងខ្សែការពារ ២នាក់ផងដែរគឺ Milos Kerkez និង Jeremie Frimpong និង Armin Pecsi។
គួររំលឹកផងដែរថា Liverpool ម្ចាស់ជើងឯក Premier League រដូវកាល ២០២៤-២៥ បានចំណាយអស់ ១០លានផោន ដើម្បីទិញខ្សែបម្រើអ៉ីតាលី Federico Chiesa និង ២៥លានផោនផ្សេងទៀត ក្នុងការទិញអ្នកចាំទីហ្សកហ្ស៊ី Giorgi Mamardashvili ស្របពេលសារិកាព្រៃ Newcastle ទិញ Isak ពីក្លិប Real Sociedad របស់អេស្ប៉ាញក្នុងតម្លៃតែ ៦៣លានផោនប៉ុណ្ណោះកាលឆ្នាំ២០២២៕