(ភ្នំពេញ)៖ ការធ្វើដំណើរតាមជើងហោះហើរត្រង់ផ្លូវឆ្ងាយ (Direct flight) ភាគច្រើនគឺឆ្លងទ្វីប ឆ្លងមហាសមុទ្រ ដូចជាការធ្វើដំណើរពីទ្វីបអាមេរិកមកកាន់ទ្វីបអាស៉ី ពីប៉ាស៉ីហ្វិកទៅកាន់ទ្វីបអឺរ៉ុបជាដើម ដោយត្រូវប្រើពេលយូរថ្ងៃ តែចំណេញថវិកានិងពេលវេលាច្រើនវិញ ដោយអ្នកដំណើរមិនចាំបាច់ផ្លាស់ប្ដូរជើងហោះហើរច្រើនលើកច្រើនសានោះឡើយ។

ខាងក្រោមនេះជាផ្លូវហោះហើរត្រង់ដែលមានរយៈចម្ងាយវែងជាងគេទាំង១០៖

១០. សាន់ហ្វ្រាន់ស៉ីស្កូ-សិង្ហបុរី៖ ជើងហោះហើរត្រង់ពីទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា មកកាន់សិង្ហបុរី គឺមានចម្ងាយសរុប៨,៤៤៦ម៉ាយល៍ ឬស្មើនឹងជិត១៣,៦០០គីឡូម៉ែត្រ។

៩. ញូវយ៉ក-ម៉ានីល៖ ជើងហោះហើរត្រង់ពីទីក្រុងញូវយ៉ក (New York city) មកកាន់ទីក្រុងម៉ានីល (Manila) នៃប្រទេសហ្វីលីពីន គឺមានចម្ងាយសរុប៨,៥២០ម៉ាយល៍ ឬស្មើនឹងជាង១៣,៧០០គីឡូម៉ែត្រ។

៨. ដាឡាស-ស៉ីដនី៖ ជើងហោះហើរត្រង់ពីទីក្រុងដាឡាស (Dallas) រដ្ឋតិចសាស់ ទៅកាន់ទីក្រុងស៉ីដនី ប្រទេសអូស្ត្រាលី គឺមានចម្ងាយសរុប៨,៥៧៨ម៉ាយល៍ ឬស្មើនឹងប្រមាណ១៣,៨០០គីឡូម៉ែត្រ។

៧. ហូសស្តុន-ស៉ីដនី៖ ជើងហោះហើរត្រង់ពីទីក្រុងហូសស្តុន (Houston) រដ្ឋតិចសាស់ ទៅកាន់ទីក្រុងស៉ីដនី គឺមានចម្ងាយសរុប៨,៥៩៦ម៉ាយល៍ ឬស្មើនឹង១៣,៨៣៣គីឡូម៉ែត្រ។

៦. សាន់ហ្វ្រាន់ស៉ីស្កូ-បង់ហ្កាល័រ៖ ជើងហោះហើរត្រង់ពីទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ រដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុងបង់ហ្កាល័រ (Bangalore) ប្រទេសឥណ្ឌា គឺមានចម្ងាយសរុប៨,៧០១ម៉ាយល៍ ឬស្មើនឹងប្រមាណ១៤,០០០គីឡូម៉ែត្រ។

៥. ឡូសអេនជេលេស-សិង្ហបុរី៖ ជើងហោះហើរត្រង់ពីទីក្រុងឡូសអេនជេលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា មកកាន់សិង្ហបុរី គឺមានចម្ងាយសរុប៨,៧៧០ម៉ាយល៍ ឬស្មើនឹងជាង១៤,១០០គីឡូម៉ែត្រ។

៤. អ័កលែនដ៍-ឌូបៃ៖ ជើងហោះហើរត្រង់ពីទីក្រុងអ័កលែនដ៍ (Auckland) ប្រទេសនូវែលសេឡង់ ទៅកាន់ទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) គឺមានចម្ងាយសរុប៨,៨២៤ម៉ាយល៍ ឬស្មើនឹងប្រមាណ១៤,២០០គីឡូម៉ែត្រ។

៣. ភឺត-ឡុងដ៍៖ ជើងហោះហើរត្រង់ពីអាកាសយានដ្ឋានភឺត (Perth) ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស គឺមានចម្ងាយសរុប៩,០១០ម៉ាយល៍ ឬស្មើនឹងប្រមាណ១៤,៥០០គីឡូម៉ែត្រ។

២. អ័កលែនដ៍-ដូហា៖ ជើងហោះហើរត្រង់ពីទីក្រុងអ័កលែនដ៍ ប្រទេសនូវែលសេឡង់ ទៅកាន់ទីក្រុងដូហា (Doha) ប្រទេសកាតា (Qatar) គឺមានចម្ងាយសរុប៩,០៣២ម៉ាយល៍ ឬស្មើនឹង១៤,៥៣៥គីឡូម៉ែត្រ។

១. ញូវយ៉ក-សិង្ហបុរី៖ ជើងហោះហើរត្រង់ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មកកាន់សិង្ហបុរី គឺមានចម្ងាយសរុប៩,៥៣៧ម៉ាយល៍ ឬស្មើនឹងប្រមាណ១៥,៣៤៨គីឡូម៉ែត្រ៕

ប្រភព៖ គេហទំព័រ Travel and Leisure