(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ល្បីកក្រើក FIFA World Cup ត្រូវបានប្រារព្ធឡើងលើកដំបូងបង្អស់តាំងពីឆ្នាំ១៩៣០មកម្ល៉េះ ហើយបន្តរៀងរាល់៤ឆ្នាំម្ដង។ រាល់ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ គឺសុទ្ធតែមានបាល់ផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការប្រកួតនីមួយៗ។

ខណៈដែលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ កំពុងប្រារព្ធឡើងនៅប្រទេសកាតានោះ យើងខ្ញុំសូមបង្វែរចំណាប់អារម្មណ៍របស់លោកអ្នកមើលស្គាល់អំពីរូបរាងបាល់ផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ចាប់ពីឆ្នាំ១៩៣០រហូតដល់ឆ្នាំ២០២២នេះ៖

១. បាល់ Tiento និង T-Model សម្រាប់ FIFA World Cup ឆ្នាំ១៩៣០ នៅអ៊ុយរ៉ាហ្កាយ។

Tiento

T-Model

២. បាល់ Federale 102 សម្រាប់ FIFA World Cup ឆ្នាំ១៩៣៤ នៅអ៉ីតាលី។

Federale 102

៣. បាល់ Allen សម្រាប់ FIFA World Cup ឆ្នាំ១៩៣៨ នៅបារាំង។

Allen

៤. បាល់ Duplo T សម្រាប់ FIFA World Cup ឆ្នាំ១៩៥០ នៅប្រេស៉ីល។

Duplo T

៥. បាល់ Swiss World Champion សម្រាប់ FIFA World Cup ឆ្នាំ១៩៥៤ នៅប្រទេសស្វ៉ីស។

Swiss World Champion

៦. បាល់ Top Star សម្រាប់ FIFA World Cup ឆ្នាំ១៩៥៨ នៅស៊ុយអែត។

Top Star

៧. បាល់ Crack សម្រាប់ FIFA World Cup ឆ្នាំ១៩៦២ នៅស៉ីលី (ឈីលី)។

Crack

៨. បាល់ Challenge 4-Star សម្រាប់ FIFA World Cup ឆ្នាំ១៩៦៦ នៅអង់គ្លេស។

Challenge 4-Star

៩. បាល់ Telstar សម្រាប់ FIFA World Cup ឆ្នាំ១៩៧០ នៅម៉ិកស៉ិក។

Telstar

១០. បាល់ Telstar Durlast សម្រាប់ FIFA World Cup ឆ្នាំ១៩៧៤ នៅអាល្លឺម៉ង់ខាងលិច (កាលអាល្លឺម៉ង់បែកជា២ប្រទេស)។

Telstar Durlast

១១. បាល់ Tango សម្រាប់ FIFA World Cup ឆ្នាំ១៩៧៨ នៅអាហ្សង់ទីន។

Tango

១២. បាល់ Tango España សម្រាប់ FIFA World Cup ឆ្នាំ១៩៨២ នៅអេស៉្បាញ។

Tango España

១៣. បាល់ Azteca សម្រាប់ FIFA World Cup ឆ្នាំ១៩៨៦ នៅម៉ិកស៉ិក។

Azteca

១៤ បាល់ Etrusco Unico សម្រាប់ FIFA World Cup ឆ្នាំ១៩៩០ នៅអ៉ីតាលី។

Etrusco Unico

១៥. បាល់ Questra សម្រាប់ FIFA World Cup ឆ្នាំ១៩៩៤ នៅសហរដ្ឋអាមេរិក។

Questra

១៦. បាល់ Tricolore សម្រាប់ FIFA World Cup ឆ្នាំ១៩៩៨ នៅបារាំង។

Tricolore

១៧. បាល់ Fevernova សម្រាប់ FIFA World Cup ឆ្នាំ២០០២ នៅកូរ៉េខាងត្បូងនិងជប៉ុន។

Fevernova

១៨. បាល់ Teamgeist សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០០៦ នៅអាល្លឺម៉ង់។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup ឆ្នាំនោះ បាល់ Teamgeist ពិសេស ហៅថា Teamgeist Berlin ត្រូវបានប្រើប្រាស់។

Teamgeist

Teamgeist Berlin

១៩. បាល់ Jabulani សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup ឆ្នាំនោះ បាល់ Jabulani ពិសេស ហៅថា Jo'bulani ក៏ត្រូវបានប្រើប្រាស់ផងដែរ។

Jabulani

Jo'bulani

២០. បាល់ Brazuca សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ នៅប្រេស៉ីល។ ដូចគ្នានឹងព្រឹត្តិការណ៍មុនៗដែរ គឺបាល់ Brazuca ពិសេស ហៅថា Brazuca Final Rio ត្រូវបានប្រើប្រាស់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup នាពេលនោះ។

Brazuca

Brazuca Final Rio

២១. បាល់ Telstar 18 សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៉ី។ បាល់ពិសេសដែលប្រើប្រាស់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup ឆ្នាំនោះ គឺហៅថា Telstar Mechta។

Telstar 18

Telstar Mechta

២២. សម្រាប់ FIFA World Cup ឆ្នាំ២០២២ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកាតា គឺប្រើប្រាស់បាល់ផ្លូវការឈ្មោះថា Al Rihla។

Al Rihla

គួរជម្រាបថា កាលពីចន្លោះឆ្នាំ១៩៣០-១៩៦៦ បាល់ផ្លូវការទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុនខុសៗគ្នា ប៉ុន្តែចាប់ពីឆ្នាំ១៩៧០រហូតមកទល់សព្វថ្ងៃ ក្រុមហ៊ុនអាល្លឺម៉ង់ Adidas បានក្លាយជាដៃគូរបស់ FIFA ក្នុងការទទួលបន្ទុកផលិតបាល់សម្រាប់ការប្រកួត FIFA World Cup៕