(ភ្នំពេញ)៖ ខាងក្រោមនេះគឺជាកំពូលដែលធំៗជាងគេទាំង១០នៅលើពិភពលោក ប្រសិនបើមិនរាប់បញ្ចូលអូស្ត្រាលីដែលជាទ្វីបតូចជាងគេនៅលើពិភពលោកនោះ។

១០. កោះអ៊ែល្លីស្ម៊ែរ (Ellesmere)
កោះ Ellesmere ជាកោះធំជាងគេទី៣របស់ប្រទេសកាណាដា និងជាកោះធំជាងគេទី១០នៅលើពិភពលោក។ វាមានទំហំ១៩៥,២៣៦គីឡូម៉ែត្រក្រឡា។

៩. កោះហ្គ្រេតប៊្រីថិន (Great Britain)
ជាកោះរបស់ចក្រភពអង់គ្លេស (អង់គ្លេស វែល និងស្កត់ឡង់) ដែលមានទំហំ២០៩,៣៣១គីឡូម៉ែត្រក្រឡា។

៨. កោះវីតូរីយ៉ា (Victoria)
ជាកោះធំជាងគេទី២របស់ប្រទេសកាណាដា ដែលមានទំហំ២១៩,២៩១គីឡូម៉ែត្រក្រឡា។

៧. កោះហុងស៊ូ (Honshu)
ជាកោះធំជាងគេរបស់ប្រទេសជប៉ុន ដែលមានទំហំ២២៧,៩៦០គីឡូម៉ែត្រក្រឡា។

៦. កោះស៊ូម៉ាត្រា (Sumatra)
ជាកោះធំមួយរបស់ប្រទេសឥណ្ឌូណេស៉ី ដែលមានទំហំ៤៧៥,៨០១គីឡូម៉ែត្រក្រឡា។

៥. កោះបាហ្វហ្វីន (Baffin)
ជាកោះធំជាងគេបង្អស់របស់ប្រទេសកាណាដា ដែលមានទំហំ៥០៧,៤៥១គីឡូម៉ែត្រក្រឡា។

៤. ម៉ាដាហ្កាស្ការ (Madagascar)
ម៉ាដាហ្កាស្ការ គឺជាប្រទេសដែនកោះទាំងមូលតែម្ដង ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា និងក្បែរខាងកើតនៃទ្វីបអាហ្វ្រិក ដែលមានទំហំ៥៨៧,០៤១គីឡូម៉ែត្រក្រឡា។

៣. កោះប័រណេអូ (Borneo)
នៅលើកោះប័រណេអូត្រូវបានបែងចែកជា៣ចំណែក គឺមួយផ្នែកធំជាមួយរបស់ប្រទេសឥណ្ឌូណេស៉ី មួយផ្នែកជារបស់ប្រទេសម៉ាឡេស៉ី និងមួយផ្នែកតូចជារបស់ប្រទេសព្រុយណេទាំងមូល ដែលមានទំហំ៧៤៣,៣៣០គីឡូម៉ែត្រក្រឡា។

២. កោះនូវែលហ្គីណេ (New Guinea)
នៅលើកោះនូវែលហ្គីណេក៏មានត្រូវបានបែងចែក២ផ្នែកដែរ ផ្នែកខាងលិចជាខេត្តប៉ាពូ (Papua) របស់ប្រទេសឥណ្ឌូណេស៉ី និងផ្នែកខាងកើតជាប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) ដែលមានទំហំ៧៨៥,៧៥៣គីឡូម៉ែត្រក្រឡា។

១. កោះហ្គ្រោឡង់ដ៍ (Greenland)
មហាកោះហ្គ្រោឡង់ដ៍ គឺស្ថិតក្រោមដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រដាណឺម៉ាក ក្នុងឋានៈជាតំបន់ស្វយ័តពិសេស។ វាជាកោះធំជាងគេបំផុតរបស់ពិភពលោកជាមួយនឹងទំហំផ្ទៃដី២,១៦៦,០៨៦គីឡូម៉ែត្រក្រឡា។ កោះនេះស្ថិតនៅចន្លោះរវាងមហាសមុទ្រអាក់ទិក និងមហាសមុទ្រអាត្លង់ទិក៕